ឯកឧត្តម អៀង ធម្មៈអមរិន្ទវិរិយវុឌ្ឍ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកម្មវិធីតាំងពិព័រណ៍ 2023 Changsha International Logistics and Transportation Expo និងបានថ្លែងសុន្ទរកថា ក្នុងវេទិកា “China-Cambodia Economic and Trade Cooperation and Exchange Summit”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

  (ទីក្រុងឆាងសា ប្រទេសចិន)៖ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងឆាងសា ខេត្តហូណាន សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម អៀង ធម្មៈអមរិន្ទវិរិយវុឌ្ឍ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកម្មវិធីតាំងពិព័រណ៍ 2023 Changsha International Logistics and Transportation Expo និងបានថ្លែងសុន្ទរកថា ក្នុងវេទិកា “China-Cambodia Economic and Trade Cooperation and Exchange Summit”។ វេទិកាខាងលើនេះធ្វើឡើងក្នុងគោលបំណង ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-ចិន។  

(Changsha, China): On the morning of Friday, November 24, 2023, in Changsha, Hunan Province, People's Republic of China, His Excellency IENG Thomas Amrindra Viriyavudh, Under Secretary of State, on behalf of Her Excellency CHAM Nimul, Minister of Commerce, attended the 2023 Changsha International Logistics and Transportation Expo and delivered a speech for the "China-Cambodia Economic and Trade Cooperation and Exchange Summit." The event was aimed at strengthening and expanding the economic and trade cooperation between Cambodia and China.

https://s2.moc.gov.kh/mocspace/mocspace_1700930172194.jpg
https://s2.moc.gov.kh/mocspace/mocspace_1700930172308.jpg
https://s2.moc.gov.kh/mocspace/mocspace_1700930180904.jpg
https://s2.moc.gov.kh/mocspace/mocspace_1700930181404.jpg