ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជាន់ខ្ពស់ស្ដីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន សម្រាប់កម្ពុជា (HLTF-EI Lead for Cambodia) បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងក្រុមការងារជាន់ខ្ពស់ស្ដីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងស្ថាប័នសិក្សាស្រាវជ្រាវនិងវិភាគ ព្រមទាំងស្ថាប័នអង្គការសង្គមស៊ីវិល ស្ដីពីដំណើរការកសាងទស្សនវិស័យអាស៊ានក្រោយឆ្នាំ២០២៥ (ASEAN Post-2025 Vision)

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(រដ្ឋធានីហ្សាការតា, ប្រទេសឥណ្ឌូណេស៊ី)៖ នាថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជាន់ខ្ពស់ស្ដីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន សម្រាប់កម្ពុជា (HLTF-EI Lead for Cambodia) បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងក្រុមការងារជាន់ខ្ពស់ស្ដីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងស្ថាប័នសិក្សាស្រាវជ្រាវនិងវិភាគ ព្រមទាំងស្ថាប័នអង្គការសង្គមស៊ីវិល ស្ដីពីដំណើរការកសាងទស្សនវិស័យអាស៊ានក្រោយឆ្នាំ២០២៥ (ASEAN Post-2025 Vision) ដែលបានរៀបចំឡើងដោយលេខាធិការដ្ឋានអាស៊ាន។   

កិច្ចប្រជុំពិគ្រោះយោបល់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីប្រមូលមតិយោបល់ និងទស្សនៈល្អៗពីស្ថាប័នសិក្សាស្រាវជ្រាវ និងវិភាគ ព្រមទាំងអង្គការសង្គមស៊ីវិល អំពីវឌ្ឍនភាពនិងការអនុវត្តនាពេលកន្លងទៅនូវដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន រួមទាំងវិស័យអាទិភាពនានាដើម្បីពិចារណាដាក់បញ្ចូលក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ក្រោយឆ្នាំ២០២៥ ក៏ដូចជាមតិយោបល់ដើម្បីពង្រឹងការចូលរួមរបស់ស្ថាប័នផ្សេងក្រៅពីសហគមន៍ធុរកិច្ចអាស៊ាន ផងដែរ។

(Jakarta, Indonesia): On the morning of Wednesday 29 November 2023, His Excellency PICH Rithi, Secretary of State of the Ministry Of Commerce, participated in the Direct Interface between the High Level Task Force on ASEAN Economic Integration (HLTF-EI) and the Academic Community and Civil Society Organizations organized by the ASEAN Secretariat.

This Direct Interface was organized to garner academic and civil society perspectives on the past practices and progresses of ASEAN integration and cooperation under the ASEAN Economic Community over the past decade, areas of enhancement and new priorities in need of consideration for the forthcoming ASEAN economic integration post-2025 to benefit AEC stakeholders, as well as the suggestions to move beyond business-as-usual to enhance engagement between AEC stakeholders.

https://s2.moc.gov.kh/mocspace/mocspace_1701271049864.jpg
https://s2.moc.gov.kh/mocspace/mocspace_1701271055114.jpg
https://s2.moc.gov.kh/mocspace/mocspace_1701271060044.jpg