(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដេីម្បីពិនិត្យអំពីវឌ្ឍនភាពការងាររបស់ក្រុមការងាររៀបចំសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងលើកទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៤ និងស្តាប់ពីរបាយការណ៍ ព្រមទាំងផ្តល់អនុសាសន៍ទៅកាន់
(១)អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
(២)អគ្គាធិការដ្ឋាន
(៣)អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស
(៤)អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ
(៥)អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម
(៦)អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម
(៧)មន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន
(៨)មន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង
កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ ក៏មានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីប្រធាន និងអនុប្រធានមន្ទីររាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។