ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមសន្និបាតលើកទី១៧៣ របស់ការិយាល័យពិព័រណ៍អន្តរជាតិ Bureau International des Expositions (BIE) នៅទីក្រុងប៉ារីស ប្រទេសបារាំង

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ទីក្រុងប៉ារីស)៖ នាថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមសន្និបាតលើកទី១៧៣ របស់ការិយាល័យពិព័រណ៍អន្តរជាតិ Bureau International des Expositions (BIE) នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម DIMITRI Kerkentzes អគ្គលេខាធិការការិយាល័យពិព័រណ៍អន្តរជាតិ BIE និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តី អនុរដ្ឋមន្រ្តី អគ្គរាជ/រដ្ឋទូត ព្រមទាំងភ្ញៀវកិត្តិយសតំណាងឱ្យរដ្ឋាភិបាល ប្រមាណ ១៧០ប្រទេស។

សន្និបាតលើកទី១៧៣ នេះ ត្រូវបានរៀបចំឡើងដើម្បីបោះឆ្នោតជ្រើសរើសបេក្ខភាពម្ចាស់ផ្ទះសម្រាប់រៀបចំពិព័រណ៍ពិភពលោកឆ្នាំ២០៣០។

(Paris): On Tuesday, 28 November 2023, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce, led the commercial delegates to attend “the 173rd Session of the BIE General Assembly”, presided over by His Excellency DIMITRI Kerkentzes, Secretary General of the Bureau International Des Exposition (BIE) and attended by His and Her Excellencies, Minister, Vice Minister, Ambassador, and distinguished guests representing the foreign governments, approximately over 170 countries.

The 173rd Session of the BIE General Assembly is designed to elect the host country of World Expo 2030.  

https://s2.moc.gov.kh/mocspace/mocspace_1701401607676.jpg
https://s2.moc.gov.kh/mocspace/mocspace_1701401607887.jpg
https://s2.moc.gov.kh/mocspace/mocspace_1701401608398.jpg
https://s2.moc.gov.kh/mocspace/mocspace_1701401608165.jpg