(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនលោក តាំង សិទ្ធី និងលោក សារ៉ា ជេស៊ិន មកពីការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងមែលប៊ន ប្រទេសអូស្ដ្រាលីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្នុងនាមលោកជំទាវរដ្ឋមន្ដ្រី ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តឱ្យការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងមែលប៊ន សម្របសម្រួលរៀបចំពិព័រណ៍ផលិតផលខ្មែរនៅទីក្រុងមែលប៊ន ប្រទេសអូស្ដ្រាលី និងសហការជាមួយសភាពាណិជ្ជកម្មកម្ពុជាដើម្បីរៀបចំវេទិកាធុរកិច្ចអូស្ដ្រាលី-កម្ពុជាសម្រាប់ឆ្នាំ២០២៤។
(Phnom Penh): On the morning of Friday, 1 December 2023, at the Ministry of Commerce, His Excellency BUON Sarakmony, Secretary of State, on behalf of Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Mr.Tang Sith Tee and Mr. Sara Jason from the Cambodia Chamber of Commerce Representative Office in Melbourne. On behalf of Her Excellency Minister, His Excellency Secretary of State encouraged the Cambodia Chamber of Commerce Representative Office in Melbourne to coordinate the organization of Cambodian Products Expo in Melbourne, Australia, and collaborate with Cambodia Chamber of Commerce to organize the Australia-Cambodia Business Forum in 2024.