(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឯកឧត្តម អៀង ធម្មៈអមរិន្ទវិរិយវុឌ្ឍ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធី "ពិព័រណ៍មុខរបរឆ្នាំ២០២៣" ក្រោមប្រធានបទ "មុខរបរខ្ញុំ អនាគត ប្រទេសខ្ញុំ" ដែលរៀបចំឡើងដោយក្រុមហ៊ុន Baksey Media។
ពិព័រណ៍មុខរបរឆ្នាំ២០២៣ ធ្វើឡើងក្នុងគោលបំណងដាក់តាំងបង្ហាញផលិតផលខ្មែរថ្មីៗ និងមានសក្ដានុពលជាច្រើនក្នុងឆ្នាំ២០២៣ ព្រមទាំងជាវេទិកាសម្រាប់ការចែករំលែកចំណេះដឹង បទពិសោធន៍ពាក់ព័ន្ធនឹង ក្បួន ប្រមូលទុន យុទ្ធសាស្រ្ត លក់ និងគំនិតរកស៊ីល្អបំផុត ២០២៤ តាមរយៈការរៀបចំព្រឹត្តិការណ៍អមដូចជាសិក្ខាសាលា ការចែករំលែកពីអ្នកជំនាញ និងសហគ្រិន និងកម្មវិធីប្រកួតអាជីវកម្មដែលពេញនិយមបំផុតប្រចាំ Startup Expo 2023។
(Phnom Penh): On the morning of Saturday, December 2, 2023, at the Institute of Technology of Cambodia (ITC), His Excellency IENG Thomas Amrindra Viriyavudh, Under Secretary of State, on behalf of Her Excellency CHAM Nimul, Minister of Commerce, delivered opening remarks at the "Startup Expo 2023" under the theme of "My Career, My Country’s Future,” organized by Baksey Media.
Startup Expo 2023 was aimed at promoting Cambodian products, and sharing knowledge and experiences relating to raising capital, sales, and best business practices for 2024, through hosting workshops, seminars by business experts and entrepreneurs, and business competitions.