លោក ជិន សុវណ្ណារិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្ម បានចូលរួមនៅក្នុងកិច្ចប្រជុំកំពូល G77 + China និងកិច្ចប្រជុំពាក់ព័ន្ធ ជាមួយនឹងគណៈប្រតិភូអន្តរក្រសួងរបស់កម្ពុជា ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងសន្និសីទកំពូលនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាជាតិ ស្តីពី ការប្រែប្រួលអាកាសធាតុលើកទី២៨ (COP28)

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម) នៅថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០២៣ លោក ជិន សុវណ្ណារិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្ម បានចូលរួមនៅក្នុងកិច្ចប្រជុំកំពូល G77 + China និងកិច្ចប្រជុំពាក់ព័ន្ធ ជាមួយនឹងគណៈប្រតិភូអន្តរក្រសួងរបស់កម្ពុជា ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងសន្និសីទកំពូលនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាជាតិ ស្តីពី ការប្រែប្រួលអាកាសធាតុលើកទី២៨ (COP28) ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៣០ ខែវិច្ចិកា រហូលដល់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។

សន្និសីទកំពូលនេះមានការអញ្ជើញចូលរួមពីប្រតិភូនៃប្រទេសសមាជិកចំនួន ១៩៦ រួមទាំងអ្នកដឹកនាំធុរកិច្ច យុវជន អ្នកវិទ្យាសាស្ត្រ អ្នកសារព័ត៌មាន អ្នកសង្កេតការណ៍ តំណាងស្ថាប័ន អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធសរុបប្រមាណ ៧០.០០០នាក់។

(Dubai, United Arab Emirates) On Saturday, 2 December 2023, Mr. CHIN Sovannarith, Deputy Director General of the General Directorate of International Trade of the Ministry of Commerce, participated in the G77 + China Summit and related events with the Cambodian Inter-Ministerial Delegations led by His Excellency Dr. EANG Sophalleth, Minister of Environment, at the 28th Summit of the United Nations Framework Convention on Climate Change (COP28). The summit is being held from November 30 to December 12, 2023, in Dubai, United Arab Emirates.

The summit has attracted attendees from 196 member countries, including business leaders, youth, indigenous scientists, journalists, observers, representatives of UN agencies, international organizations, NGOs, and other stakeholders, totaling 70,000 participants.

https://s2.moc.gov.kh/mocspace/mocspace_1701528859374.jpg
https://s2.moc.gov.kh/mocspace/mocspace_1701528859202.jpg
https://s2.moc.gov.kh/mocspace/mocspace_1701528860214.jpg
https://s2.moc.gov.kh/mocspace/mocspace_1701528859482.jpg
https://s2.moc.gov.kh/mocspace/mocspace_1701528859370.jpg
https://s2.moc.gov.kh/mocspace/mocspace_1701528859542.jpg