(ទីក្រុងហ្សឺណែវ, ប្រទេសស្វីស) ៖ នាព្រឹកថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិទីក្រុងហ្សឺណែវ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្មចូលរួមក្នុងពិធីបើកកម្មវិធី UNCTAD eWeek 2023 ក្រោមប្រធានបទ "ការបង្កើតអនាគតសម្រាប់សេដ្ឋកិច្ចឌីជីថល" ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤-៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
នារសៀលថ្ងៃដដែលនេះ លោកជំទាវរដ្ឋលេខាធិការ បានអញ្ជើញជាវាគ្មិនកិត្តិយសចូលរួមផ្តល់បទអន្តរាគមន៍ក្នុងកម្មវិធីស្តីពី "ការចូលរួមក្នុងក្របខណ្ឌកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល និងបទបញ្ញត្តិពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) របស់ប្រទេសអភិវឌ្ឍតិចតួច(LDCs)" ដែលជាការរៀបចំឡើងរួមគ្នាដោយស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្ម។
(Geneva, Switzerland): On the morning of Monday, 4 December 2023, at the International Conference Center Geneva (CICG), on behalf of Her Excellency CHAM Nimul, Minister of Commerce, Her Excellency CHEA Ratha, Secretary of State of the Ministry of Commerce, led the Cambodian delegation to participate in the opening session of the UNCTAD eWeek 2023 under the theme “Shaping the Future for the Digital Economy”, which is currently held on 4-8 December in Geneva, Switzerland. In the afternoon on the same day, Her Excellency Secretary of State delivered remarks as a keynote speaker at a side event on “LDCs Participation in Digital Economy Agreements and E-commerce Provisions in FTAs”, which was jointly arranged by the Permanent Mission of the Kingdom of Cambodia to the WTO and Other International Organizations (Economics and Trade) in Geneva, Switzerland and the General Directorate of International Trade of the Ministry of Commerce.