លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការ ក្រសួង ពាណិជ្ជកម្ម បានដឹកនាំប្រតិភូកម្ពុជា ដោយមានការចូលរួមពីមន្រ្តីក្រសួងពាណិជ្ជកម្ម មន្រ្តីតំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មន្រ្តីតំណាងប្រៃសនីយ៍កម្ពុជា និងតំណាងអង្គការស្វីសខានថាក់ (Swisscontact) ជួបពិភាក្សាការងារ ជាមួយក្រុមការងារនៃ សម្ព័ន្ធសកល សម្រាប់ កិច្ចសម្រួល ពាណិជ្ជកម្ម អំពីលទ្ធផលនៃការអនុវត្តគម្រោង SeT4SME និង កំណត់ការងារ អាទិភាព មួយចំនួន ក្នុងការជួយជំរុញ ការធ្វើពាណិជ្ជកម្មឌីជីថលកម្ពុជា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ទីក្រុងហ្សឺណែវ, ប្រទេសស្វីស)៖ នាព្រឹកថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅការិយាល័យកណ្តាលនៃវេទិកាសេដ្ឋកិច្ចពិភពលោក លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការ ក្រសួង ពាណិជ្ជកម្ម បានដឹកនាំប្រតិភូកម្ពុជា ដោយមានការចូលរួមពីមន្រ្តីក្រសួងពាណិជ្ជកម្ម មន្រ្តីតំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មន្រ្តីតំណាងប្រៃសនីយ៍កម្ពុជា និងតំណាងអង្គការស្វីសខានថាក់ (Swisscontact) ជួបពិភាក្សាការងារ ជាមួយក្រុមការងារនៃ សម្ព័ន្ធសកល សម្រាប់ កិច្ចសម្រួល ពាណិជ្ជកម្ម អំពីលទ្ធផលនៃការអនុវត្តគម្រោង SeT4SME និង កំណត់ការងារ អាទិភាព មួយចំនួន ក្នុងការជួយជំរុញ ការធ្វើពាណិជ្ជកម្មឌីជីថលកម្ពុជា។   

ក្នុងជំនួបនេះ ក្រុមការងារទាំង ពីរ ក៏បានពិភាក្សាគ្នា និងផ្លាស់ប្តូរយោបល់លើប្រធានបទដូចជា ការជួយអភិវឌ្ឍវិស័យភស្តុភារកម្មបន្ថែមទៀត ការពង្រឹងសមត្ថភាពនៃការទាញ យក ប្រយោជន៍ពី ការធ្វើពាណិជ្ជកម្ម តាមបប្រព័ន្ធអេឡិចត្រូនិក និងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីជួយ គាំទ្រ ដល់ វិស័យឯកជន រួមទាំង សហគ្រាសធុនតូចនិងមធ្យម ក្នុងការចូលរួមធ្វើពាណិជ្ជកម្ម ឌីជីថល ឆ្លងដែន ព្រមទាំងបានស្វែងរក កិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍវិស័យនេះនៅកម្ពុជាផងដែរ។

(Geneva, Switzerland): On the morning of Tuesday, 5 December 2023, at the World Economic Forum (WEF) headquarter, Her Excellency CHEA Ratha, Secretary of State of the Ministry of Commerce, led the Cambodian delegation, participated by officials of the Ministry of Commerce, representatives of the General Directorate of Customs and Excise (GDCE), representatives of Cambodia Post, and representative of Swisscontact, to meet with the Global Alliance for Trade Facilitation (GATF) team to discuss the impactful results of SeT4SME project implementation and identify priority areas for promoting digital trade in Cambodia.

In this meeting, both sides also discussed and exchanged views on further developing logistics, strengthening capacity to gain from e-commerce, and trade facilitation for private sector, specially SMEs, to participate in the digital trade as well as exploring potential areas for future cooperation in developing this sector in Cambodia.

https://s2.moc.gov.kh/mocspace/mocspace_1701848208319.jpg
https://s2.moc.gov.kh/mocspace/mocspace_1701848208510.jpg
https://s2.moc.gov.kh/mocspace/mocspace_1701848208166.jpg
https://s2.moc.gov.kh/mocspace/mocspace_1701848208457.jpg
https://s2.moc.gov.kh/mocspace/mocspace_1701848208313.jpg
https://s2.moc.gov.kh/mocspace/mocspace_1701848215658.jpg
https://s2.moc.gov.kh/mocspace/mocspace_1701848222154.jpg