(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំប្រជុំប្រចាំសប្តាហ៍ ទៅតាមរបៀបវារៈដូចខាងក្រោម៖
(១)-មតិបើកអង្គប្រជុំដោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ប្រធានអង្គប្រជុំ
(២)-របាយការណ៍វឌ្ឍនភាពការងាររបស់ក្រុមការងាររៀបចំសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងលើកទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៤
(៣)-របាយការណ៍របស់អគ្គាធិការដ្ឋាន
(៤)-របាយការណ៍របស់អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ
(៥)-របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តកោះកុង
(៦)-របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តក្រចេះ
(៧). បញ្ហាផ្សេងៗ
កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ ក៏មានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីប្រធាន និងអនុប្រធានមន្ទីររាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
(Phnom Penh): On the morning of Thursday, 7 December 2023, at the Ministry of Commerce, His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce, High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting under the following agenda:
(1) - Opening remarks by His Excellency Permanent Secretary of State, Chairman of the meeting
(2) - Report of the work progress of the working group for annual commercial report for 2023 and the direction for annual conference 2024
(3) - Report of the General Department of Inspection
(4) - Report of the General Directorate of International Trade
(5) - Report of KohKong Provincial Department of Commerce
(6) - Report of Kratie Provincial Department of Commerce
(7). Others
This meeting was also attended by the Ministry's leaders, director generals, director of departments, director of provincial departments, and other officials as well.