ឯកឧត្តម មាស សេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ក្រោមប្រធានបទ “ការធ្វើបច្ចុប្បន្នភាពគណៈកម្មការអន្តរស្ថាប័ន និងក្រុមការងារបច្ចេកទេសដើម្បីពិនិត្យ និងផ្ដល់យោបល់លើការអនុវត្តគោលនយោបាយជាតិស្ដីពីប្រសិទ្ធភាពថាមពល ឆ្នាំ២០២២-២០៣០”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងរ៉ែ និងថាមពល ឯកឧត្តម មាស សេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ក្រោមប្រធានបទ “ការធ្វើបច្ចុប្បន្នភាពគណៈកម្មការអន្តរស្ថាប័ន និងក្រុមការងារបច្ចេកទេសដើម្បីពិនិត្យ និងផ្ដល់យោបល់លើការអនុវត្តគោលនយោបាយជាតិស្ដីពីប្រសិទ្ធភាពថាមពល ឆ្នាំ២០២២-២០៣០” ដែលមាន ៥ជំពូក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។  

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ៕

https://s2.moc.gov.kh/mocspace/mocspace_1702011559114.jpg
https://s2.moc.gov.kh/mocspace/mocspace_1702011559432.jpg