(ទីក្រុងហ្លួងព្រះបាង ប្រទេសឡាវ)៖ នាថ្ងៃទី៧-៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំចង្អៀតឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ាន (SEOM Retreat) ក្រោមភាពជាប្រធានអាស៊ានរបស់ឡាវឆ្នាំ២០២៤។ កិច្ចប្រជុំនេះ មានគោលបំណង ពិនិត្យ និងពិភាក្សាលើបញ្ហាសំខាន់មួយចំនួន រួមមាន៖ សមិទ្ធផលអាទិភាពសេដ្ឋកិច្ច (Priority Economic Deliverables) ក្រោមភាពជាប្រធានអាស៊ានរបស់ឡាវឆ្នាំ២០២៤ វឌ្ឍនភាពនៃការធ្វើសមាហរណកម្មមសហគមន៍សេដ្ឋកិច្ចអាស៊ាន (ASEAN Economic Community) កម្មវិធីការងារឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ាន ព្រមទាំងអាទិភាពការងារប្រចាំឆ្នាំសម្រាប់ឆ្នាំ២០២៤ ជាដើម។
(Luang Prabang, Lao PDR): On 7-8 December 2023, in Luang Prabang, Lao People’s Democratic Republic, His Excellency TITH Rithipol, Under Secretary of State of the Ministry of Commerce, led Cambodia's delegation to attend the Senior Economic Officials' Meeting (SEOM) Retreat. The meeting was held to conduct a comprehensive review and discussion on various matters, encompassing the Priority Economic Deliverables (PEDs) under Lao PDR's ASEAN Chairmanship 2024, the progress of the ASEAN Economic Community (AEC) building, the SEOM Work Programme, as well as the Annual Priorities for 2024.