លោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគី បានអញ្ជើញចូលរួមក្នុងកម្មវិធីសប្បុរសធម៌ ផ្សារប្រពៃណីរបស់សមាគមសមាជិកសហព័ទ្ធបរទេសនៃក្រសួងការបរទេសតួកគី (DMEDD) Charity Bazaar 2023

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(រដ្ឋធានីអង់ការ៉ា, តួកគី)៖ នាថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ ២០២៣ លោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគី បានអញ្ជើញចូលរួមក្នុងកម្មវិធីសប្បុរសធម៌ ផ្សារប្រពៃណីរបស់សមាគមសមាជិកសហព័ទ្ធបរទេសនៃក្រសួងការបរទេសតួកគី (DMEDD) Charity Bazaar 2023 ដែលកម្មវិធីនេះ ត្រូវបានប្រារព្ធឡើងនៅសណ្ឋាគារ Sheraton ប្រទេសតួកគី ដោយមានការចូលរួមពីស្ថានទូតបរទេសជាង ៤០ប្រទេស។

ក្នុងព្រឹត្តិការណ៍នេះផងដែរ ផលិតផលខ្មែរជាច្រើនត្រូវបានដាក់តាំងបង្ហាញ និងលក់ រួមមាន៖ ក្រមា អាវយឺតអង្គរ កន្សែងសូត្រ សៀវភៅម្ហូបខ្មែរ "រសជាតិអង្គរ", សៀវភៅផលិតផលនាំចេញ, សៀវភៅទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ធ្វើដោយដៃជាច្រើនទៀត ដើម្បីផ្សព្វផ្សាយវប្បធម៌ ប្រពៃណី ផលិតផលសក្តានុពល ព្រមទាំងទេសចរណ៍របស់កម្ពុជា។សូមជម្រាបជូនថា DMEDD Bazaar ជាព្រឹត្តិការណ៍អន្តរជាតិមួយ ដែលមានអត្ថន័យយ៉ាងពិសេស ដោយបានប្រមូលផ្តុំនូវវប្បធម៌ផ្សេងៗគ្នា ដើម្បីគាំទ្រដល់វិស័យអប់រំ និងជួយគ្នាទៅវិញទៅមក ហើយដូចរាល់ឆ្នាំ ថវិការដែលបានមកពីការលក់ នឹងត្រូវបរិច្ចាគសម្រាប់ផ្តល់ជូនដល់មូលនិធិអប់រំ អាហារូបករណ៍ និងគម្រោងសប្បុរសធម៌នានារបស់ DMEDD។

(Ankara, Türkiye): On Sunday, 10 December 2023, Mrs. NUON Phanith, Commercial Attaché of the Royal Embassy of Cambodia to the Republic of Türkiye participated in the traditional charity bazaar of the Solidarity Association of the Spouses of Foreign Service Members (DMEDD), held at the Sheraton Ankara Hotel, with the participation of more than 40 foreign missions.During this event, a wide range of Cambodian has displayed and sold, such as Kror Ma, Angkor T-shirts, silk scarves, the Cambodian Cuisine Book "The Taste of Angkor", Cambodia Promising Export Products Booklet, the Tourism Book, and many hand-made souvenirs, to promote Cambodian culture and tradition, potential products and tourism were presented at the stands set up at the bazaar.The DMEDD Bazaar has a special meaning as it is an international event that brings together different cultures to support education and help each other. As every year, donations from the bazaar will be used for DMEDD's education and scholarship fund and charity projects.  

https://s2.moc.gov.kh/mocspace/mocspace_1702307847655.jpg
https://s2.moc.gov.kh/mocspace/mocspace_1702307849410.jpg
https://s2.moc.gov.kh/mocspace/mocspace_1702307849709.jpg
https://s2.moc.gov.kh/mocspace/mocspace_1702307848537.jpg
https://s2.moc.gov.kh/mocspace/mocspace_1702307848358.jpg
https://s2.moc.gov.kh/mocspace/mocspace_1702307849696.jpg
https://s2.moc.gov.kh/mocspace/mocspace_1702307849688.jpg
https://s2.moc.gov.kh/mocspace/mocspace_1702307849720.jpg
https://s2.moc.gov.kh/mocspace/mocspace_1702307850972.jpg
https://s2.moc.gov.kh/mocspace/mocspace_1702307851353.jpg