(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី ”កម្មសិទ្ធិបញ្ញា និងការប្រកួតប្រជែងក្នុងអាជីវកម្ម” ដែលបានសហការរៀបចំឡើងដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក(WIPO)។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីបញ្រ្ជាបចំណេះដឹងផ្នែកកម្មសិទ្ធិបញ្ញាប្រកបដោយបរិយាបន្ន កម្មសិទ្ធិបញ្ញាសម្រាប់ភាពប្រកួតប្រជែងក្នុងអាជីវកម្ម ការពង្រឹងការធ្វើទីផ្សារដោយប្រើប្រាស់កម្មសិទ្ធិបញ្ញា ការប្រើប្រាស់ព័ត៌មាននិងទិន្នន័យកម្មសិទ្ធិបញ្ញាដែលមានស្រាប់ ការជំរុញកម្មសិទ្ធិបញ្ញាឱ្យមានលក្ខណៈអន្តរជាតិ និង ការគាំទ្រអាជីវកម្មពីសំណាក់នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម។
(Phnom Penh): On the morning of Tuesday, 12 December 2023, Her Excellency SO Sreymech, Secretary of State of the Ministry of Commerce, on behalf of Her Excellency CHAM Nimul, Minister of Commerce, co-chaired a workshop on "Intellectual Property and Business Competitiveness" co-organized by Ministry of Commerce and World Intellectual Property Organization (WIPO).
The purpose of this workshop is to share knowledge about inclusive intellectual property, Intellectual property (IP) for business competitiveness, Strengthening marketing through IP, Using publicly available IP information and Databases, Promoting IP to international market, and Supporting business by Department of intellectual property.