(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកស្រីប្រធាន និងអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីប្រធាន និងអនុប្រធានមន្ទីររាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈរួមមាន៖
(១)-មតិបើកអង្គប្រជុំដោយ លោកជំទាវរដ្ឋមន្ត្រី ប្រធានអង្គប្រជុំ
(២)-របាយការណ៍វឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំដំណើរការសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងនិងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៤
(៣)-របាយការណ៍វឌ្ឍនភាពការងាររបស់អនុគណៈកម្មការផ្គត់ផ្គង់ បដិសណ្ឋារកិច្ច ពិធីការ និងសន្តិសុខ
(៤)-របាយការណ៍វឌ្ឍនភាពការងាររបស់អនុគណៈកម្មការខ្លឹមសារ និងឯកសារ
(៥)-របាយការណ៍វឌ្ឍនភាពការងាររបស់អនុស្សគណៈកម្មការរៀបចំសុន្ទរកថាជូនថ្នាក់ដឹកនាំក្នុងពិធីបើក និងបិទអង្គសន្និបាត
(៦)-របាយការណ៍វឌ្ឍនភាពការងាររបស់ក្រុមការងារលេខាកត់ត្រារួម
(៧)-របាយការណ៍វឌ្ឍនភាពការងាររបស់ក្រុមការងាររៀបចំបំពាក់គ្រឿងឥស្សរិយយស
(៨)-របាយការណ៍វឌ្ឍនភាពការងាររបស់ក្រុមការងារចាត់តាំងកម្មវិធី
(៩)-របាយការណ៍វឌ្ឍនភាពការងាររបស់ក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យា និងប្រព័ន្ធវីដេអូ
(១០)-បញ្ហាផ្សេងៗ