លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងរៀបចំសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងពាណិជ្ជកម្ម សម្រាប់នីតិកាលទី៧

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងរៀបចំសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងពាណិជ្ជកម្ម សម្រាប់នីតិកាលទី៧ ដែលមានការអញ្ជើញចូលរួមពី លោក-លោកស្រី អគ្គនាយករង និងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្ម។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីសហការពិនិត្យ និងពិភាក្សាលើសំណើជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួងពាណិជ្ជកម្ម ដោយធានាឱ្យស្របតាមជំនាញ និងអាទិភាពមុននឹងសម្រេចដាក់ជូនទីស្តីការគណៈរដ្ឋមន្ត្រី។

(Phnom Penh): On the afternoon of Thursday, 14 December 2023, at the Ministry of Commerce, Her Excellency KHA Leng, Secretary of State of the Ministry of Commerce, led a meeting to discuss planning to prepare draft laws and regulations of the Ministry of Commerce for the 7th legislature with the attendance of the Deputy Director General and relevant departments of Ministry of Commerce.

This meeting aims to collaboratively review and discuss the proposal with the relevant Director General under the Ministry of Commerce, ensuring alignment with their expertise and priorities, before submission to the Council of Ministers.  

https://s2.moc.gov.kh/mocspace/mocspace_1702630281286.jpg
https://s2.moc.gov.kh/mocspace/mocspace_1702630289781.jpg
https://s2.moc.gov.kh/mocspace/mocspace_1702630289830.jpg
https://s2.moc.gov.kh/mocspace/mocspace_1702630289932.jpg
https://s2.moc.gov.kh/mocspace/mocspace_1702630289964.jpg
https://s2.moc.gov.kh/mocspace/mocspace_1702630296773.jpg