ឯកឧត្តម កឹម ស៊ីថន អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធព្រឹត្តិការណ៍ "ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៦ ឆ្នាំ២០២៣"

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធព្រឹត្តិការណ៍ "ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៦ ឆ្នាំ២០២៣" ដោយមានការអញ្ជើញចូលរួមពី ឯកអគ្គរាជទូត/រដ្ឋទូត តំណាងក្រសួងស្ថាប័ន សមាគមនានា អ្នកតាំងពិព័រណ៍ជាតិ-អន្តរជាតិ សរុបប្រមាណជាង ៣០០នាក់។  

ព្រឹត្តិការណ៍ពិព័រណ៍នេះ ប្រព្រឹត្តិទៅរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៥-១៨ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងមានការគាំទ្រ និងចូលរួមយ៉ាងច្រើនពីប្រទេសជាមិត្ត ដូចជា៖ ប្រទេសជាសមាជិកអាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្រ្តាលី ប៉ាគីស្ថាន ឥណ្ឌា តួកគី រួមទាំងវិស័យសាធារណៈ និងឯកជនក្នុងស្រុកជាច្រើនទៀត រួមមាន៖ មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត សភាពាណិជ្ជកម្ម អង្គការ សមាគមជាដើម ដែលក្នុងនោះមានក្រុមហ៊ុន និងសហគ្រាសចូលរួមសរុបចំនួន ១២៧ក្រុមហ៊ុន និងជាង ២០០ស្តង់ពិព័រណ៍ ដោយបានដាក់តាំងបង្ហាញផលិតផលសំខាន់ៗជាច្រើន រួមមាន៖ ផលិតផលសម្គាល់ភូមិសាស្រ្តទំនិញ (GI) ផលិតផលស្វាយចន្ទី ផលិតផលហាឡាល ផលិតផលម្រេចនិងគ្រឿងទេស ផលិតផលម្ហូបអាហារ និងភេសជ្ជៈ អង្ករ និងទំនិញប្រើប្រាស់ទូទៅមកពីបរទេសផងដែរ។

(Phnom Penh): On the morning of Friday, 15 December 2023, at the Koh Pich Convention and Exhibition Center, Phnom Penh, His Excellency KEM Sithan, Acting Minister and High Representative of Her Excellency CHAM Nimul, Minister of Commerce, presided over the inauguration ceremony of the event “The 16th Cambodian and Import-Export Goods Exhibition 2023” with the participation of ambassadors, representatives of ministries, associations, national and international exhibitors, and a total of more than 300 people.

The above exhibition event will be held for 4 days from December 15–18, 2023, and will have the support and participation of many friendly countries, such as ASEAN member countries, China, Japan, the Republic of Korea, Australia, Pakistan, India, and Turkey, as well as the local public and private sector, which includes the Department of Commerce, Chamber of Commerce, Organizations, Associations, etc., which has a total of 127 companies and more than 200 booths, showcasing the main products such as: Geographical Indication (GI) products, cashew products, halal products, pepper and spice products, food and beverage products, rice, and general consumer goods from abroad.

https://s2.moc.gov.kh/mocspace/mocspace_1702883206116.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883216565.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883220452.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883226800.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883226796.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883226921.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883233124.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883232955.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883247510.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883247514.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883247594.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883247344.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883247456.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883247362.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883247494.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883247373.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883264205.jpg