លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អមដំណើរដោយលោក តាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងកម្មវិធីពិព័រណ៍ពាណិជ្ជកម្មសិសិររដូវអន្តរជាតិសម្រាប់ផលិតផលកសិកម្មតំបន់ត្រូពិក លេីកទី២៦ ឆ្នាំ២០២៣

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ក្រុងហៃគូ, ខេត្តហៃណាន, ប្រទេសចិន)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុង ហៃគូ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អមដំណើរដោយលោក តាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងកម្មវិធីពិព័រណ៍ពាណិជ្ជកម្មសិសិររដូវអន្តរជាតិសម្រាប់ផលិតផលកសិកម្មតំបន់ត្រូពិក លេីកទី២៦ ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការ បាន ចូលរួមថ្លែងសុន្ទរកថាក្នុងកម្មវិធីបើកពិព័រណ៍ ដោយបានថ្លែងអបអរសាទរ និងគាំទ្រដល់ការរៀបចំពិព័រណ៍ខាងលើ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវកាលានុវត្តភាពថ្មីសម្រាប់ជំរុញកសិផលកម្ពុជា ចូលមកទីផ្សារខេត្តហៃណាន របស់ប្រទេសចិន ក៏ដូចជាផ្តល់ឱកាសដល់អាជីវករកម្ពុជាទាំង ៦ក្រុមហ៊ុន ដែលបានចូលរួមពិព័រណ៍នេះ អាចស្វែងរកនូវដៃគូសហការក្នុងការផលិត និងជំរុញទីផ្សារផលិតផលក្នុងប្រទេសចិន ផងដែរ។  

(Haikou, Hainan, China): On the Morning of Thursday, 14 December 2023, in Haikou city of Hainan province, People’s Republic of China, Her Excellency SVAY Nakry, Undersecretary of State of Commerce, High representative of Her Excellency CHAM Nimul, Minister of Commerce, accompanied by Mr. TAN Yuvaroath, Deputy Director General of Trade Promotion attending the 26th Internatioal Winter Trade Fair for Tropical Agricultural Products 2023.

In that event, Her Excellency Undersecretary of State has delivered a remarks in the opening session by congratulates and appreciates the essential role of this Trade Fair in providing the opportunity for promotion of Cambodian agricultural products into Hainan market and also gives the chance to the 6 Cambodian companies participates in this trade fair find their partners for cooperation in production as well as enriching their markets.

https://s2.moc.gov.kh/mocspace/mocspace_1702884113903.jpg
https://s2.moc.gov.kh/mocspace/mocspace_1702884119078.jpg
https://s2.moc.gov.kh/mocspace/mocspace_1702884137306.jpg
https://s2.moc.gov.kh/mocspace/mocspace_1702884137600.jpg
https://s2.moc.gov.kh/mocspace/mocspace_1702884137516.jpg
https://s2.moc.gov.kh/mocspace/mocspace_1702884137900.jpg
https://s2.moc.gov.kh/mocspace/mocspace_1702884137354.jpg
https://s2.moc.gov.kh/mocspace/mocspace_1702884137718.jpg
https://s2.moc.gov.kh/mocspace/mocspace_1702884137856.jpg
https://s2.moc.gov.kh/mocspace/mocspace_1702884137786.jpg
https://s2.moc.gov.kh/mocspace/mocspace_1702884137566.jpg
https://s2.moc.gov.kh/mocspace/mocspace_1702884137848.jpg
https://s2.moc.gov.kh/mocspace/mocspace_1702884137606.jpg
https://s2.moc.gov.kh/mocspace/mocspace_1702884137723.jpg
https://s2.moc.gov.kh/mocspace/mocspace_1702884137843.jpg
https://s2.moc.gov.kh/mocspace/mocspace_1702884144109.jpg