(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៏ទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកជំនួបពាណិជ្ជកម្មស្តីពី ការជំរុញនាំចេញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារ អន្តរជាតិ ដែលបានរៀបចំឡើងអំឡុងពេលពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៦ កម្រិតអន្តរជាតិ។
កម្មវិធីជំនួបពាណិជ្ជកម្ម នេះមានការចូលរួមពីក្រុមហ៊ុនកម្ពុជា និងបរទេសចំនួនជាង ៨០ក្រុមហ៊ុន មកពីប្រទេសចិន ឡាវ មីយ៉ាន់ម៉ា វៀតណាម ឥណ្ឌូណេស៊ី ជប៉ុន ព្រមទាំងសហព័ន្ធស្រូវអង្ករកម្ពុជា សមាគម ពាណិជ្ជករជាតិ និងអន្តរជាតិ ដែលបានចូលរួមតាំងបង្ហាញនូវផលិតផលជាច្រើន រួមមាន៖ ស្រូវ-អង្ករ ដំឡូងមី ម្រេច ចេកអំបូងលឿង មៀនប៉ៃលិន ស្វាយចន្ទី អំបិល ស្ករត្នោត សំបុកទឹកមាត់ត្រចៀកកាំ ដំណាប់ស្វាយ ទឹកឃ្មុំ កាហ្វេ កាកាវ គ្រឿងទេស គ្រឿងសំណង់ និងសិប្បកម្មតម្បាញ ជាដើម។
His Excellency OUM Kosal, Under Secretary of State of Commerce presides over the Opening Ceremony of Business Matching on Export Promotion of Cambodian Potential Products to International Markets
(Phnom Penh): On the morning of Saturday, 16 December 2023 at Koh Pich Convention and Exhibition Center, Phnom Penh, His Excellency OUM Kosal, Under Secretary of State of Commerce, High representative of Her Excellency CHAM Nimul, Minister of Commerce, presided over the Opening Ceremony of Business Matching on Export Promotion of Cambodian Potential Products to International Markets, which is organized during the 16th Cambodian and Import-Export Goods Exhibition.
The Business Matching Event was attended by more than 80 private sectors from different countries including Cambodia, China, Laos, Myanmar, Vietnam, Indonesia and Japan as well as the Cambodian Rice Federation, associations, and local and international traders. The specific products that were displayed in this Business Matching included rice, pepper, cassava, Pailin longan, cashew nut, salt, palm sugar, Kampot pepper, dried mango, coffee, cocoa, spices, construction and weaving materials, and handicrafts.