លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជកម្ម បានអញ្ជើញចូលរួមក្នុងសម័យប្រជុំលើកទី៦៣ របស់ក្រុមការងារទី៥ នៃគណៈកម្មការអង្គការសហប្រជាជាតិ ស្តីពីច្បាប់ពាណិជ្ជកម្មអន្តរជាតិ (UNCITRAL) អំពី "ច្បាប់ក្ស័យធន"

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ទីក្រុងវីយ៉ែន ប្រទេសអូទ្រីស)៖ នាថ្ងៃទី១១ ដល់ ទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅលេខាធិការដ្ឋាន នៃគណៈកម្មការអង្គការសហប្រជាជាតិ ស្តីពីច្បាប់ពាណិជ្ជកម្មអន្តរជាតិ (UNCITRAL) លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជកម្ម បានអញ្ជើញចូលរួមក្នុងសម័យប្រជុំលើកទី៦៣ របស់ក្រុមការងារទី៥ នៃគណៈកម្មការអង្គការសហប្រជាជាតិ ស្តីពីច្បាប់ពាណិជ្ជកម្មអន្តរជាតិ (UNCITRAL) អំពី "ច្បាប់ក្ស័យធន"។ 

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងប្រទេសដែលជាសមាជិក UNCITRAL និងប្រទេសសង្កេតការណ៍ជាច្រើន ព្រមទាំងអង្គការអន្តរជាតិមួយចំនួនទៀត ដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗចំនួនពីរគឺ៖

(1) សេចក្តីព្រាងអត្ថបទ ពីការតាមដានទ្រព្យកូនបំណុល និងការស្តារទ្រព្យនៃម្ចាស់បំណុលមកវិញ ក្នុងនិតិវិធីក្ស័យធន; និង

(2) ខចែងនៃបទប្បញ្ញត្តិ ស្តីអំពី ច្បាប់ពាក់ព័ន្ធនឹងនិតិវិធីក្ស័យធន ឆ្លងដែនប្រទេស។

(Vienna, Austria): On 11 - 15 December 2023, at the UNCITRAL Secretariat, Her Excellency TAN TepiKanika, Under Secretary of State of the Ministry of Commerce, high representative of Her Excellency CHAM Nimul, Minister of Commerce, attended the 63rd Session of the UNCITRAL Working Group V on Insolvency Law.

The session was also attended by representatives of UNCITRAL member countries and observer countries, as well as international organizations, to discuss two primary matters:

(1) Draft Text on Civil Asset Tracing and Recovery in Insolvency Proceedings and

(2) Draft Legislative Provisions on Applicable Law in Insolvency Proceedings.  

https://s2.moc.gov.kh/mocspace/mocspace_1702885392461.jpg
https://s2.moc.gov.kh/mocspace/mocspace_1702885392325.jpg