(ទីក្រុងតូក្យូ ប្រទេសជប៉ុន)៖ នារសៀលថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបប្រជុំទ្វេភាគី ជាមួយ ឯកឧត្តម SUZUKI Norikazu អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រទេសជប៉ុន ដើម្បីពិភាក្សាការងារ រឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងមតិយោបល់ល្អៗជាច្រើន ក្នុងគោលបំណងលើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរជាពិសេសការធ្វើពាណិជ្ជកម្មលើផលិតផលកសិកម្ម ដោយក្នុងនោះលោកជំទាវរដ្ឋមន្រ្តី បានស្នើឱ្យភាគីជប៉ុនពិនិត្យលទ្ធភាពជំរុញឱ្យមានសកម្មភាពធុរកិច្ច និងការវិនិយោគរបស់ជប៉ុន ឱ្យកាន់តែច្រើនឡើងក្នុងវិស័យពាណិជ្ជកម្មកសិកម្ម ជាពិសេសការពង្រឹងគុណភាពផលិតផលកសិកម្ម ការកែច្នៃម្ហូបអាហារ និងការវេចខ្ចប់ ជាដើម។ បន្ថែមពីនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិយោបល់លើយន្ដការជំរុញពាណិជ្ជកម្មកសិកម្ម រួមមានការជំរុញការតាំងបង្ហាញផលិតផលកសិកម្ម ផលិតផលចំណីអាហារ និងការផ្គួរផ្គងធុរកិច្ចក្នុងវិស័យនេះ ផងដែរ។
(Tokyo, Japan): On the afternoon of Monday, 18 December 2023, in Tokyo, Japan, Her Excellency CHAM Nimul, Minister of Commerce, had a bilateral meeting with His Excellency SUZUKI Norikazu, State Minister of the Ministry of Agriculture, Forestry, and Fisheries of Japan, to discuss ways to strengthen friendship and enhance bilateral economic and trade relations between Cambodia and Japan.
During this meeting, both parties discussed and exchanged ideas and best practices towards further strengthening and promoting business activities and bilateral trade in agricultural products between the two countries. Her Excellency Minister also encouraged Japan to conduct more business operations and further invest in agricultural trade, in particular in strengthening the quality and standard of agricultural production, agro-processing, and food processing, as well as packaging. In addition, both parties also exchanged views on mechanisms to further straighten and promote trade in agricultural products, including trade fairs and exhibitions as well as business matching in agricultural products.