លោកជំទាវ ខា ឡេង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងកម្មវិធីបើក សន្និសីទស្តីពី កិច្ចសហប្រតិបត្តិការឧស្សាហកម្មដឹកជញ្ជូនចិន (ឈុងឈីង)-អាស៊ាន ( 2023 China (Chong Qing)-ASEAN Logistics Industry Cooperation Conference)

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ក្រុងឈុងឈីង ប្រទេសចិន)៖ នាថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងឈុងឈីង ខេត្តក្វាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ ខា ឡេង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងកម្មវិធីបើក សន្និសីទស្តីពី កិច្ចសហប្រតិបត្តិការឧស្សាហកម្មដឹកជញ្ជូនចិន (ឈុងឈីង)-អាស៊ាន ( 2023 China (Chong Qing)-ASEAN Logistics Industry Cooperation Conference)។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ ក៏បានចូលរួមសម្ពោធន៍បើកកម្មវិធីជំនួបឧស្សាហកម្មវិស័យដឹកជញ្ជូនរវាង សាធារណរដ្ឋប្រជាមានិតចិន និង អាស៊ាន។ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា គោលបំណងនៃសន្និសីទនេះគឺ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្មដឹកជញ្ជូន នៅក្នុងបរិបទទីផ្សារសេរីជាមួយបណ្តាប្រទេសដែលជាសមាជិកអាសិប (RCEP) សំដៅជំរុញឱ្យមានការអភិវឌ្ឍន៍ថ្មីនៃវិស័យឧស្សាហកម្ម វិនិយោគ និងជួយដល់វិស័យឧស្សាហកម្មដឹកជញ្ជូននៅអាស៊ាន ដើម្បីស្វែងរកឱកាសធ្វើពាណិជ្ជកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការ។

នៅថ្ងៃដដែលនោះ លោកជំទាវរដ្ឋលេខាធិការ ក៏បានធ្វើទស្សនៈកិច្ចនៅមូលដ្ឋានដឹកជញ្ជូនផ្លូវហាយវ៉េក្រុងឈុងឈីង (Chongqing Highway Logistics Base) ដើម្បីស្វែងយល់អំពីវឌ្ឍនភាព និងពិនិត្យមើលលទ្ធភាពក្នុងការពង្រឹង និងពង្រីកការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសដែលជាសមាជិកអាស៊ាន (ASEAN) ផងដែរ។   

(Chongqing, China): On Monday, 18 December 2023, in Chongqing of Guangzhou, People’s Republic of China, Her Excellency KHA Leng, Secretary of State of Commerce, on behalf of Her Excellency CHAM Nimul, Minister of Commerce, attended and delivered a speech at the 2023 China (Chong Qing)-ASEAN Logistics Industry Cooperation Conference.

Her Excellency Secretary of State, together with distinguished delegates, celebrated the unveiling ceremony of the China-ASEAN Logistics Industry Matchmaking Base. Her Secretary of State stated that the conference was organised to further strengthen China-ASEAN logistics industry cooperation in an open market within the RCEP region, promote new developments in trade and investment, and assist the logistics industry of the participating countries and their enterprises in exploring business opportunities.

On the same day, Her Excellency Secretary of State also visited Chongqing Highway Logistics Base in order to get more insight about the logistics base’s progress and to look for opportunities to strengthen and expand the economic and trade cooperation between Cambodia and ASEAN.

https://s2.moc.gov.kh/mocspace/mocspace_1702974844433.jpg
https://s2.moc.gov.kh/mocspace/mocspace_1702974852494.jpg
https://s2.moc.gov.kh/mocspace/mocspace_1702974852501.jpg
https://s2.moc.gov.kh/mocspace/mocspace_1702974852572.jpg
https://s2.moc.gov.kh/mocspace/mocspace_1702974863785.jpg
https://s2.moc.gov.kh/mocspace/mocspace_1702974863665.jpg
https://s2.moc.gov.kh/mocspace/mocspace_1702974863822.jpg
https://s2.moc.gov.kh/mocspace/mocspace_1702974863759.jpg
https://s2.moc.gov.kh/mocspace/mocspace_1702974863857.jpg
https://s2.moc.gov.kh/mocspace/mocspace_1702974863773.jpg
https://s2.moc.gov.kh/mocspace/mocspace_1702974863793.jpg