លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វើទស្សនកិច្ចនៅឧទ្យានឧស្សាហកម្មឆ្លាតវៃ និងឧទ្យានឧស្សាហកម្មចុងសិន និងបានអញ្ជើញចូលរួមសិក្ខាសាលាផ្លាស់ប្តូរគំនិតពាណិជ្ជកម្មដែលសហការរៀបចំឡើងដោយ គណៈកម្មាធិការសហប្រតិបត្តិការផ្នែកឧស្សាហកម្ម អាសិប (RCEP)

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ក្រុងឈុងឈីង ប្រទេសចិន)៖ នាថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងឈុងឈីង នៃសាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វើទស្សនកិច្ចនៅឧទ្យានឧស្សាហកម្មឆ្លាតវៃ និងឧទ្យានឧស្សាហកម្មចុងសិន និងបានអញ្ជើញចូលរួមសិក្ខាសាលាផ្លាស់ប្តូរគំនិតពាណិជ្ជកម្មដែលសហការរៀបចំឡើងដោយ គណៈកម្មាធិការសហប្រតិបត្តិការផ្នែកឧស្សាហកម្ម អាសិប (RCEP) , ការិយាល័យកំពង់ផែ និងដឹកជញ្ជូននៃរដ្ឋាភិបាលក្រុងឈុងឈីង និង រដ្ឋាភិបាលស្រុកប៉ាណាន (Banan District Government ) ដែលមានសមាសភាពចូលរួម ដូចជា៖ លោក លីវ កុងហ្វុង អភិបាលរងស្រុកប៉ាណាន លោក ស៊ី នីង នីង ប្រធានគណៈកម្មាធិការសហប្រតិបត្តិការផ្នែកឧស្សាហកម្ម អាសិប (RCEP) សមាគម និងសហគ្រាសសំខាន់ៗក្នុងក្រុងឈុងឈីង ភ្នាក់ងារ និងសហគ្រាសនៃរដ្ឋាភិបាលស្រុក, បណ្តាសហគ្រាសនៃតំបន់ប៉ាណាន និងវិស័យឯកជនជាច្រើនទៀតដែលមកពីជាង ១០ ប្រទេសនៃអាស៊ាន ផងដែរ។  

វេទិការនេះរៀបចំឡើងដើម្បីផ្តល់ឱកាសឱ្យសហគ្រាសនីមួយៗធ្វើបទបង្ហាញអំពីសក្តានុពលនៃអាជីវកម្មរបស់ខ្លួនក្នុងន័យស្វែងរកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយបណ្តាប្រទេសនានាដែលជាសមាជិកអាស៊ាន (ASEAN)។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ ក៏បានរំលេចអំពីឱកាសនៃការជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបានអំពាវនាវដល់វិនិយោគិន និងភ្ញៀវកិត្តិយសគ្រប់រូបអញ្ជើញមកធ្វើទស្សនកិច្ចដោយផ្ទាល់នៅព្រះរាជាណាចក្រកម្ពុជា ផងដែរ។

(Chongqing, China): On Tuesday, 19 December 2023, in Chongqing of Guangzhou, People’s Republic of China, Her Excellency KHA Leng, Secretary of State of Commerce, on behalf of Her Excellency CHAM Nimul, Minister of Commerce, visited the Smart Industry Park and Zhongshen Industrial Park. On the same day, Her Excellency Secretary of State, attended the business exchange symposium, co-organized by RCEP Industry Cooperation Committee, Port and Logistics Office of the Chongqing Municipal People’s Government, Banan District Government and attended by Mr. Liu Gongfeng, deputy mayor of Banan District, Mr. Xu Ning Ning, Chairman of the RCEP Industry Cooperation Committee, key municipal level associations and enterprises, district government agencies and relevant enterprises, Banan based enterprises , private sectors, and distinguished guests from 10 countries.

This important symposium is organized for the enterprises to promote their potential in their business aimed at seeking for cooperation within participating enterprises in ASEAN.

Meanwhile, Her Excellency Secretary of State emphasized the opportunities for boosting the economic growth in Cambodia and invited all investors and distinguished delegates to pay the visit to Cambodia.

https://s2.moc.gov.kh/mocspace/mocspace_1703123019126.jpg
https://s2.moc.gov.kh/mocspace/mocspace_1703123019307.jpg
https://s2.moc.gov.kh/mocspace/mocspace_1703123029596.jpg
https://s2.moc.gov.kh/mocspace/mocspace_1703123029590.jpg
https://s2.moc.gov.kh/mocspace/mocspace_1703123029585.jpg
https://s2.moc.gov.kh/mocspace/mocspace_1703123029693.jpg
https://s2.moc.gov.kh/mocspace/mocspace_1703123029409.jpg
https://s2.moc.gov.kh/mocspace/mocspace_1703123029610.jpg