(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២២ ខែធ្នូ ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម បានរៀបចំពិធីបិទសន្និបាត បូកសរុប លទ្ធផល ការងារក្រសួងពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៤ ក្រោម អធិបតី ភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង មាន ការអញ្ជើញ ចូលរួមពី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្ត្រីរាជការ នៃក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័ន និងវិស័យឯកជនផងដែរ។