របៀបវារៈទី១ នាព្រឹកថ្ងៃទី២ នៃពិធីសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម ជាបទបង្ហាញពីថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី - FTAs Portal របស់ក្រសួងពាណិជ្ជកម្ម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្នុងរបៀបវារៈទី១ នាព្រឹកថ្ងៃទី២ នៃពិធីសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២៤ ជាបទបង្ហាញពីថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី - FTAs Portal ដោយអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ។   

ដោយស្របតាមបញ្ចកោណទី២ នៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងរៀបចំអភិវឌ្ឍថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA Portal) ដែលជាថ្នាលមួយបង្កើតឡើងក្នុងគោលបំណងជួយសម្រួលដល់ការចូលប្រើប្រាស់ ស្វែងរកព័ត៌មានដើម្បីទទួលបានការយល់ដឹង និងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាសមាជិក។

https://s2.moc.gov.kh/mocspace/mocspace_1703262437498.jpg
https://s2.moc.gov.kh/mocspace/mocspace_1703262445245.jpg
https://s2.moc.gov.kh/mocspace/mocspace_1703262453302.jpg
https://s2.moc.gov.kh/mocspace/mocspace_1703262453377.jpg
https://s2.moc.gov.kh/mocspace/mocspace_1703262461233.jpg
https://s2.moc.gov.kh/mocspace/mocspace_1703262469710.jpg
https://s2.moc.gov.kh/mocspace/mocspace_1703262471456.jpg
https://s2.moc.gov.kh/mocspace/mocspace_1703262469662.jpg
https://s2.moc.gov.kh/mocspace/mocspace_1703262480103.jpg