របៀបវារៈទី២ នាព្រឹកថ្ងៃទី២ នៃពិធីសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម ជាបទបង្ហាញស្តីពីប្រព័ន្ធវិភាគទិន្នន័យស្ថិតិ(SAS) របស់នាយកដ្ឋានផែនការ ស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្នុងរបៀបវារៈទី២ នាព្រឹកថ្ងៃទី២ នៃពិធីសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២៤ ជាបទបង្ហាញស្តីពីប្រព័ន្ធវិភាគទិន្នន័យស្ថិតិ (SAS) របស់នាយកដ្ឋានផែនការ ស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម។  

ប្រព័ន្ធវិភាគស្ថិតិ (SAS) គឺជាប្រព័ន្ធស័្វយប្រវត្តកម្មវិភាគស្ថិតិដែលមានសមត្ថភាពក្នុងការបំម្លែងទិន្នន័យពាណិជ្ជកម្មទៅជាព័ត៌មានសម្រាប់ធ្វើការវិភាគស្ថិតិពាណិជ្ជកម្ម (Trade Data Analysis) ទាញយកព័ត៌មានស្ថិតិពាណិជ្ជកម្ម (Download Trade Info) ការគ្រប់គ្រងទិន្នន័យ (Data Management) ប្រព័ន្ធដ៏សំខាន់មួយនេះក៏បង្ហាញនូវសូចនាករនៃតុល្យភាព និងទំហំពាណិជ្ជកម្ម ក៏ដូចជាបង្ហាញនូវបម្រែបម្រួលនៃទិន្នន័យតាមខែឆ្នាំ និងតាមប្រទេសនានានៅជុំវិញពិភពលោកតាមបែបនិមិ្មត Virtualization ផងដែរ។

https://s2.moc.gov.kh/mocspace/mocspace_1703262802298.jpg
https://s2.moc.gov.kh/mocspace/mocspace_1703262808178.jpg
https://s2.moc.gov.kh/mocspace/mocspace_1703262819096.jpg
https://s2.moc.gov.kh/mocspace/mocspace_1703262819079.jpg
https://s2.moc.gov.kh/mocspace/mocspace_1703262819129.jpg
https://s2.moc.gov.kh/mocspace/mocspace_1703262826014.jpg