(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក KIM Byung-Kwan ប្រធានសមាគមអ្នកនាំចូលនៃសាធារណរដ្ឋកូរ៉េ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និងសមាគមអ្នកនាំចូលនៃសាធារណរដ្ឋកូរ៉េ ក្នុងការបង្កើនសកម្មភាពធុរកិច្ចនិងវិនិយោគរវាងកម្ពុជានិងកូរ៉េ ជាពិសេសលើចំណាប់អារម្មណ៍របស់ធរុជនកូរ៉េដែលមានបំណងចង់មកបង្កើតរោងចក្រផលិតកម្មក្នុងតំបន់សេដ្ឋកិច្ច ពិសេសនៅកម្ពុជា ដើម្បីនាំចេញទៅទីផ្សារសក្តានុពលរបស់កម្ពុជា។
(Phnom Penh): On the morning of Monday, 25 December 2023, at the Ministry of Commerce, His Excellency PICH Rithi, Secretary of State, and High Representative of Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Mr. KIM Byung-Kwan, Chairman of Korea Importers Association and his colleague to discuss possible cooperation between the Ministry of Commerce and the Korean Importers Association in order to further strengthening and increasing the businesses and attracting more investments between Cambodia and Republic of Korea, especially the possibility of establishing the productions in Special Economic Zone (SEZ) in Cambodia for exporting into the Cambodia’s potential markets.