លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន គណៈប្រតិភូសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានស្ដីទីសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងវិស័យគ្រឿងអលង្ការ និងត្បូង។  

គួរបញ្ជាក់ផងដែរថា ពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្តរជាតិ លើកទី១៥ ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូង នឹងធ្វើឡើងនៅថ្ងៃ ២១ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រកោះពេជ្រ។

https://s2.moc.gov.kh/mocspace/mocspace_1703748483113.jpg
https://s2.moc.gov.kh/mocspace/mocspace_1703748483486.jpg
https://s2.moc.gov.kh/mocspace/mocspace_1703748490932.jpg
https://s2.moc.gov.kh/mocspace/mocspace_1703748496739.jpg
https://s2.moc.gov.kh/mocspace/mocspace_1703748502641.jpg
https://s2.moc.gov.kh/mocspace/mocspace_1703748522628.jpg
https://s2.moc.gov.kh/mocspace/mocspace_1703748522756.jpg
https://s2.moc.gov.kh/mocspace/mocspace_1703748523015.jpg
https://s2.moc.gov.kh/mocspace/mocspace_1703748523077.jpg
https://s2.moc.gov.kh/mocspace/mocspace_1703748523054.jpg
https://s2.moc.gov.kh/mocspace/mocspace_1703748522914.jpg