(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីវឌ្ឍនភាពនៃការសាងសង់សួនឧស្សាហកម្មចិន-កម្ពុជា នៅតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន របស់គណៈប្រតិភូសួនឧស្សាហកម្មប៉ីហាយ ដែលមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងមន្រ្តីជំនាញនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ។
គោលបំណងរបស់គណៈប្រតិភូចិន នៅកម្ពុជានាពេលនេះ គឺដើម្បីសិក្សាស្វែងយល់ពីគោលនយោបាយ និងឱកាសវិនិយោគនៅកម្ពុជា ជាពិសេសសិក្សាពីលទ្ធភាពក្នុងការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន នៅព្រះរាជាណាចក្រកម្ពុជា។
His Excellency SEANG Thay, Secretary of State of Commerce received a courtesy call and discusses the progress of China-Cambodia industrial park construction in the Guangxi Zhuang Autonomous Region of the People's Republic of China.
(Phnom Penh): On the morning of Thursday, 28 December 2023, at the Ministry of Commerce, His Excellency SEANG Thay, Secretary of State of Commerce, high representative of Her Excellency CHAM Nimul, Minister of Commerce, received a courtesy call and discussed the progress of the construction of the China-Cambodia Industrial Park located in the Guangxi Zhuang Autonomous Region, People's Republic of China, from a delegation from the Beihai Industrial Park, attended by the leaders of the General Directorate of Trade Promotion and officials from the Department of Market Development.
The purpose of the Chinese delegation to Cambodia is to study and understand the policies and investment opportunities in Cambodia, especially to study the possibility of building a Cambodia-China Industrial Park in the Kingdom of Cambodia.