លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងគោលបំណងរបស់សមាគម សហការនានា និងសុំការគាំទ្រពីក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើម្បីពង្រីកទំនាក់នង និងទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេស។  

លោកជំទាវរដ្ឋលេខាធិការ បានស្វាគម និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់សមាគមទោះបីទើបបង្កើតឡើងថ្មីក៏ដោយ ព្រមទាំងបានជំរុញលើកទឹកចិត្តដល់សមាគមខិតខំរួមអភិវឌ្ឍន៍ប្រទេសជាតិយើង ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ក្រោមការដឹកនាំប្រកបដោយគិតបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវរដ្ឋលេខាធិការ ក៏បានជម្រាបជូនសមាគមឲ្យសហការជិតស្និតជាមួយជាមួយ ក្រសួងពាណិជ្ជកម្ម ដែលមានអគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញ ក្នុងការសម្របសម្រួលរៀបចំវេទិកាធុរកិច្ច ការស្វែងរកដៃគូពាណិជ្ជកម្ម ដែលគ្រោងរៀបចំក្រៅប្រទេសនាពេលខាងមុខ រួមទាំងចូលរួមយុទ្ធនាការទិញផលិតផលខ្មែរផងដែរ។

https://s2.moc.gov.kh/mocspace/mocspace_1703838979604.jpg
https://s2.moc.gov.kh/mocspace/mocspace_1703838999505.jpg
https://s2.moc.gov.kh/mocspace/mocspace_1703838999546.jpg
https://s2.moc.gov.kh/mocspace/mocspace_1703838999799.jpg
https://s2.moc.gov.kh/mocspace/mocspace_1703838999541.jpg
https://s2.moc.gov.kh/mocspace/mocspace_1703838999904.jpg
https://s2.moc.gov.kh/mocspace/mocspace_1703838999900.jpg
https://s2.moc.gov.kh/mocspace/mocspace_1703838999787.jpg