(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ទី១ ខែមករា ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកស្រីប្រធាន និងអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈរួមមាន៖
(១)-មតិបើកអង្គប្រជុំដោយ លោកជំទាវរដ្ឋមន្ត្រី
(២)-របាយការណ៍សង្ខេប ស្តីពីការវាយតម្លៃរបស់គណៈកម្មការរៀបចំដំណើរការសន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងលើកទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៤
(៣)-ការលើកមតិយោបល់ និងវាយតម្លៃរបស់អនុគណៈកម្មការ និងក្រុមការងារនីមួយៗ ក្នុងការរៀបចំដំណើរការសន្និបាត បូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងលើកទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៤
(៤)-របាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
(៥)-របាយការណ៍របស់អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស