(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី០៥ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំសហការីចូលរួមកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ត្រៀមសម្រាប់កិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី១ (SEOM 1/55)។
នៅក្នុងអង្គប្រជុំនេះ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធបានចូលរួមធ្វើការពិភាក្សា ផ្តល់មតិយោបល់ និងធាតុចូល លើសេចក្តីព្រាងបឋម នៃឯកសារទស្សនាទានសមិទ្ធផលអាទិភាពសេដ្ឋកិច្ច (PED) ឆ្នាំ២០២៤ ព្រមទាំងពិនិត្យវឌ្ឍនភាពការងារសំខាន់នានា ដែលស្ថិតក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្រោមភាពជាប្រធានអាស៊ានរបស់ឡាវ ដើម្បីធានាឱ្យបាននូវភាពគ្រប់ជ្រុងជ្រោយលើផ្នែកខ្លឹមសារឯកសារ ត្រៀមសម្រាប់កិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី១ (SEOM 1/55) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧-២០ ខែមករា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
(Phnom Penh): On the morning of Friday, 05 January 2024, at the Ministry of Commerce, His Excellency TITH Rithipol, led a delegation of Ministry of Commerce to attend a Preparatory Inter-Ministerial Meeting for the First Senior Economic Official Meeting (SEOM 1/55).
In this meeting, representatives of relevant ministries/institutions participated in the discussion, provided comments and inputs on the drafts of concept notes of the Priority Economic Deliverables (PED) 2024, as well as reviewed the work progress under the ASEAN Economic Community Pillar under the Lao's ASEAN Chairmanship 2024 to ensure the comprehensiveness of the substance in order to prepare for First Senior Economic Official Meeting (SEOM 1/55) which will be held on 17-20 January 2024 in Vientiane, Lao People's Democratic Republic.