(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយក្រុមការងាររបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដឹកនាំដោយ ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។
ជំនួបកិច្ចពិភាក្សាការងារនេះ មានគោលបំណងផ្លាស់ប្តូរមតិយោបល់ ក៏ដូចជាបទពិសោធន៍ និងកិច្ចសហការដែលអាចជួយគ្នាទៅវិញទៅមក លើប្រធានបទរដ្ឋាភិបាលឌីជីថល និងបរិវត្តកម្មឌីជីថល នៃក្រសួងទាំងពីរ។
(Phnom Penh): On the morning of Tuesday, 9 January 2024, at the Ministry of Commerce, Her Excellency CHEA Ratha, Secretary of State of Commerce, and High Representative of Her Excellency CHAM Nimul, Minister of Commerce, led a working group of the Ministry of Commerce to discuss with the working group of the Ministry of Post and Telecommunications, led by His Excellency CHEAP Satharoath, Permanent Secretary of State of Post and Telecommunications.
The purposes of the discussion are to exchange valuable insight and expertise and strengthen mutual support between the two ministries on Digital Government and Digital Transformation.