(ទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី)៖ នាថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០២៤ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាសហប្រធាននៃគណៈកម្មការចម្រុះសម្រាប់ភាគីកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា-ហុងគ្រី “Joint Committee on Economic Cooperation” ជាមួយសហប្រធានសម្រាប់ភាគីហុងគ្រី ឯកឧត្តម Tristan AZBEJ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីតាមដានវឌ្ឍនភាពការងារ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវិស័យអាទិភាពផ្សេងៗមានដូចជា៖ វិស័យគ្រប់គ្រងធនធានទឹក និងបរិស្ថាន, វិស័យកសិកម្ម, កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍអន្តរជាតិ, វិស័យអប់រំ យុវជន និងកីឡា, វិស័យវប្បធម៌ និងវិស័យអាកាសចរស៊ីវិល។
Cambodia and Hungary hold the Second Session of the Joint Committee on Economic Cooperation in Budapest, Hungary
...
(Budapest, Hungary): On January Tuesday 09 January 2024, Her Excellency TEKRETH Kamrang, Secretary of State of Commerce and Co-Chair of the Joint Committee for the Cambodian side, led the Cambodian delegation to participate in the “Second Session of the Joint Committee on Economic Cooperation Cambodia-Hungary” with the Co-Chair for the Hungarian side, His Excellency Tristan AZBEJ, Secretary of State of the Hungarian Ministry of Foreign Affairs and Trade.
The meeting was held to follow up on progress and further promote Cambodia-Hungary’s cooperation in the fields of economy, trade, and investment and other priority areas such as water resources management and environment, agriculture, cooperation on international development, education, youth, sports, culture and civil aviation.