(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារហៃយ៉ាត់ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកម្មវិធីខួបគម្រប់១០ឆ្នាំនៃការបង្កើតមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម)។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងសុន្ទរកថាបើកកម្មវិធី និងសម្ដែងការអបអរសាទរចំពោះ ម.ជ.ម ដែលបានបើកដំណើរយ៉ាងជោគជ័យរយៈពេល ១០ ឆ្នាំ និងកោតសរសើរ ម.ជ.ម ដែលបានដើរតួរជាជម្រើសដោះស្រាយវិវាទយ៉ាងសម្បូរបែបមួយនៅកម្ពុជា។
(Phnom Penh): On the morning of Wednesday, 10 January 2024, at Hyatt Hotel, His Excellency BUON Sarakmony, Secretary of State of the Ministry of Commerce, on behalf of Her Excellency Minister Cham Nimul, Minister of Commerce, attended the 10th anniversary of the National Commercial Arbitration Centre (NCAC). On that occasion, His Excellency Secretary of State delivered an opening remark, congratulated NCAC on its ten-year accomplishment, and appreciated the NCAC role as a valuable conflict settlement method in Cambodia.