(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី11 ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីប្រធាន និងអនុប្រធានមន្ទីររាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈ ដូចខាងក្រោម៖
(១)-មតិបើកអង្គប្រជុំដោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ប្រធានអង្គប្រជុំ
(២)-របាយការណ៍ស្ដីពីការប្រើប្រាស់មន្ត្រីកិច្ចសន្យាក្រៅក្របខណ្ឌ
(៣)-របាយការណ៍របស់អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ
(៤)-របាយការណ៍របស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម
(៥)-របាយការណ៍របស់អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម
(៦)-របាយការណ៍របស់ក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម
(៧)-របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តតាកែវ
(៨ )-របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ
(៩). បញ្ហាផ្សេងៗ
(Phnom Penh): On the morning of Thursday, 11 January 2024, at the Ministry of Commerce, His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce, chaired the weekly meeting with the attendance of the Ministry's leaders, director generals, director of departments, director of provincial departments, and other officials.
This weekly meeting was held under the following agenda:
(1) - Opening remarks by His Excellency Permanent Secretary of State of Commerce
(2) - Report of the Use of Out-of-Frame Contract Officials
(3) - Report of the General Directorate of International Trade
(4) - Report of the General Directorate of Trade Promotion
(5) - Report of the General Directorate of Trade Services
(6) - Report of the Green Trade Company of ministry of Commerce
(7) - Report of Takeo department of commerce
(8 ) - Report of Preah Vihear department of commerce
(9). Others.