ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយកសិដ្ឋាន “ចំការដំណាក់”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយកសិដ្ឋាន “ចំការដំណាក់” ដឹកនាំដោយ លោកស្រី ខៃ ចិន្តា ម្ចាស់កសិដ្ឋានចំការដំណាក់ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងមន្ត្រីជំនាញនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ។ 

គោលបំណង នៃជំនួបនេះ គឺដើម្បីជួបពិភាក្សាលម្អិត ក្នុងការជ្រើសរើសផលិតផលខ្មែរ សម្រាប់ផ្តល់ជាវត្ថុអនុស្សាវរីយ៍ជូនដល់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិនៅក្នុងក្រសួងពាណិជ្ជកម្ម និងរៀបរាប់អំពីផលិតផលខ្មែរនៅកសិដ្ឋាន ដែលកំពុងដាំដុះ កែច្នៃ និងវេចខ្ជប់ ក្នុងគោលបំណងជំរុញ និងផ្សព្វផ្សាយផលិតផលខ្មែរ ព្រមទាំងផ្តល់អនុសាសន៍ណែនាំពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម សម្រាប់ធ្វើការអភិវឌ្ឍ និងកែច្នៃ លម្អរផលិតផលចំការដំណាក់ឱ្យមានគុណភាព និងស្ដង់ដារសម្រាប់លក់នៅក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

His Excellency NAM Lynal, Under Secretary of State of Commerce, receives a courtesy call and discusses with “Chamkar Damnak” Farm.

(Phnom Penh): On the morning of Thursday, 11 January 2024, at the Ministry of Commerce, His Excellency NAM Lynal, Under Secretary of State of Commerce, High Representative of Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from “Chamkar Damnak” farm, led by Mrs. KHAI Chenda, Owner of “Chamkar Damnak” farm, with the participation of leaders and experts from the General Department of Trade Promotion and Department of Market Development.

The purpose of this meeting is to discuss in detail the selection of Khmer products as souvenirs for national and international guests in the Ministry of Commerce and to describe Khmer products that are growing, processed, and packaged in order to promote the Khmer products, as well as to recommend guidance from the leader of the Ministry of Commerce for the development and improvement of the processed products to quality and standard in the “Chamkar Damnak” farm for domestic sale and export to the international market.

https://s2.moc.gov.kh/mocspace/mocspace_1705306387886.jpg
https://s2.moc.gov.kh/mocspace/mocspace_1705306401395.jpg
https://s2.moc.gov.kh/mocspace/mocspace_1705306401426.jpg
https://s2.moc.gov.kh/mocspace/mocspace_1705306401460.jpg
https://s2.moc.gov.kh/mocspace/mocspace_1705306401145.jpg
https://s2.moc.gov.kh/mocspace/mocspace_1705306401403.jpg
https://s2.moc.gov.kh/mocspace/mocspace_1705306401231.jpg
https://s2.moc.gov.kh/mocspace/mocspace_1705306401511.jpg
https://s2.moc.gov.kh/mocspace/mocspace_1705306406948.jpg