លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយ លោក Gábor Jenei នាយកប្រតិបត្តិនៃទីភ្នាក់ងារជំរុញការនាំចេញហុងគ្រី (HEPA)

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ប៊ុយដាប៉ែស ប្រទេសហុងគ្រី)៖ នាថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក Gábor Jenei នាយកប្រតិបត្តិនៃទីភ្នាក់ងារជំរុញការនាំចេញហុងគ្រី (Hungarian Export Promotion Agency - HEPA) និងសហការី ដើម្បីពិភាក្សាការងារអំពីវឌ្ឍនភាពធុរកិច្ចនិងវិយោគ និងកាលានុវត្តភាពសម្រាប់ការលើកស្ទួយកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។  

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងមតិយោបល់ល្អៗជាច្រើន ក្នុងគោលបំណងលើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យអាទិភាពដូចជា កសិកម្ម កម្មន្តសាល ឌីជីថល កាគាំទ្រសហគ្រាសធុនតូចនិងមធ្យម ដើម្បីជំរុញការនាំចេញជាដើម។

ក្នុងនោះ ភាគីកម្ពុជាបានបង្ហាញការត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយ HEPA ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនៃប្រទេសទាំងពីរ ស្របតាមលទ្ធផលនៃកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចកម្ពុជា-ហុងគ្រី។

Her Excellency TEKRETH Kamrang, Secretary of State of Commerce, met with Mr. Gábor Jenei, Chief Executive Officer of the Hungarian Export Promotion Agency (HEPA)

(Budapest, Hungary): On Wednesday, 10 January 2024, in Budapest, Hungary, Her Excellency TEKRETH Kamrang, Secretary of State of Commerce, on behalf of Her Excellency CHAM Nimul, Minister of Commerce, met with Mr. Gábor Jenei, Chief Executive Officer of the Hungarian Export Promotion Agency (HEPA), and his colleagues to discuss the progress on business and investment and the opportunities for promoting bilateral economic and trade cooperation between the two countries.

During the meeting, the two sides exchanged several views and comments to promote trade and investment between the two countries, especially in priority areas such as agriculture, manufacturing, digitalisation, and the support for small and medium enterprises (SMEs) to boost their exports, etc.

The Cambodian side has expressed its readiness to cooperate with HEPA to enhance bilateral trade cooperation between the two countries as outlined in the Second Session of the Cambodia-Hungary Joint Committee on Economic Cooperation.

https://s2.moc.gov.kh/mocspace/mocspace_1705306690530.jpg
https://s2.moc.gov.kh/mocspace/mocspace_1705306690504.jpg
https://s2.moc.gov.kh/mocspace/mocspace_1705306690621.jpg
https://s2.moc.gov.kh/mocspace/mocspace_1705306690938.jpg
https://s2.moc.gov.kh/mocspace/mocspace_1705306690384.jpg
https://s2.moc.gov.kh/mocspace/mocspace_1705306691520.jpg
https://s2.moc.gov.kh/mocspace/mocspace_1705306690542.jpg