ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន បេក្ខជន បេក្ខនារីជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៣២រូប ចូលជួបសម្ដែងការគួរសម ដើម្បីទទួលបានអនុសាសន៍ណែនាំ និងស្វែងយល់អំពីសមិទ្ធផលការងាររបស់ក្រសួងពាណិជ្ជកម្ម ដែលសម្រេចបានក្នុងឆ្នាំ២០២៣

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

  (ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន បេក្ខជន បេក្ខនារីជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៣២រូប ចូលជួបសម្ដែងការគួរសម ដើម្បីទទួលបានអនុសាសន៍ណែនាំ និងស្វែងយល់អំពីសមិទ្ធផលការងាររបស់ក្រសួងពាណិជ្ជកម្ម ដែលសម្រេចបានក្នុងឆ្នាំ២០២៣។   

ជាកិច្ចចាប់ផ្តើមនៃការសំណេះសំណាល ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានសម្តែងនូងការអបអរសាទរចំពោះជ័យលាភីទាំងអស់ ដែលទទួលបានអាហារូបករណ៍ដ៏សំខាន់នេះ និងបានបង្ហាញពីសមិទ្ធផលការងាររបស់ក្រសួងពាណិជ្ជកម្មក្នុងឆ្នាំ២០២៣ សំខាន់ៗមួយចំនួន ដូចជា៖ ការងារពាណិជ្ជកម្មអន្តរជាតិ និងការបើកច្រកទីផ្សារ ការងារកសាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងការរៀបចំគោលនយោបាយ ការងារផ្តល់សេវាសាធារណៈ រួមមាន៖ (១) ទំហំពាណិជ្ជកម្មនាំចេញ-នាំចូល (២) ការងារចុះបញ្ជីពាណិជ្ជកម្ម (៣) ការចុះបញ្ជីកម្មសិទ្ធិបញ្ញា (ម៉ាក)។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានផ្ដល់អនុសាសន៍ផ្តាំផ្ញើដល់និស្សិតជ័យលាភីទាំងអស់ឱ្យយកចិត្តទុកដាក់ ខិតខំរៀនសូត្រឱ្យពូកែ យកនូវចំណេះដឹង បទពិសោធន៍ថ្មីៗ និងជំនាញទៅតាមមុខជំនាញនីមួយៗដែលក្មួយៗបានរៀន ដើម្បីត្រឡប់មកចូលរួមក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើង នៅពេលបញ្ចប់ការសិក្សាដោយជោគជ័យ។

(Phnom Penh): On the afternoon of Thursday, 11 January 2024, at the Ministry of Commerce, His Excellency KEM Sithan, Permanent Secretary of State of Commerce, on behalf of Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from the 32 New Zealand Government’s scholarship awardees for academic years 2024-2025 to receive advice and understanding the achievements of the Ministry of Commerce in 2023.

At the outset, the Permanent Secretary of State congratulated all the awardees and highlighted the achievements of the Ministry of Commerce in 2023, such as International trade and market access, create new laws, regulation and public service policy, including (1) import-export trade volume (2) business registration, and (3) intellectual property registration. His Excellency also give recommendation to all the scholarship awardees to concentrate on studying hard in order to get new knowledge, experience and skills in their fields that they have learned to contribute to develop our nation after graduation.

https://s2.moc.gov.kh/mocspace/mocspace_1705306901718.jpg
https://s2.moc.gov.kh/mocspace/mocspace_1705306924048.jpg
https://s2.moc.gov.kh/mocspace/mocspace_1705306924014.jpg
https://s2.moc.gov.kh/mocspace/mocspace_1705306926076.jpg
https://s2.moc.gov.kh/mocspace/mocspace_1705306926115.jpg
https://s2.moc.gov.kh/mocspace/mocspace_1705306927150.jpg
https://s2.moc.gov.kh/mocspace/mocspace_1705306926952.jpg
https://s2.moc.gov.kh/mocspace/mocspace_1705306927098.jpg
https://s2.moc.gov.kh/mocspace/mocspace_1705306927908.jpg
https://s2.moc.gov.kh/mocspace/mocspace_1705306929292.jpg
https://s2.moc.gov.kh/mocspace/mocspace_1705306925381.jpg
https://s2.moc.gov.kh/mocspace/mocspace_1705306927396.jpg
https://s2.moc.gov.kh/mocspace/mocspace_1705306927940.jpg
https://s2.moc.gov.kh/mocspace/mocspace_1705306927916.jpg
https://s2.moc.gov.kh/mocspace/mocspace_1705306927703.jpg
https://s2.moc.gov.kh/mocspace/mocspace_1705306926137.jpg
https://s2.moc.gov.kh/mocspace/mocspace_1705306927503.jpg
https://s2.moc.gov.kh/mocspace/mocspace_1705306941102.jpg