ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការត្រៀមរៀបចំការិយាល័យទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា នៃក្រសួងពាណិជ្ជកម្ម ដែលមានមូលដ្ឋាននៅ រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Shenzhen Guoke Hydrogen Energy Technology Co., Ltd. និងក្រុមហ៊ុន Universal Capital Co., Ltd. ដឹកនាំដោយ លោក ថោង រដ្ឋាន ប្រធានក្រុមហ៊ុន Universal Capital Co., Ltd.។ គោលបំណងនៃកិច្ចជុំនួបនេះគឺដើម្បីពិភាក្សាអំពីការត្រៀមរៀបចំការិយាល័យទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា នៃក្រសួងពាណិជ្ជកម្ម ដែលមានមូលដ្ឋាននៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលការិយាល័យនេះនឹងរួមចំណែកចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា និងចិនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ជាពិសេសការពង្រីកទីផ្សារផលិតផលខ្មែរទៅកាន់ទីផ្សារប្រទេសចិន។  

His Excellency SEANG Thay, Secretary of State of Commerce receives a courtesy call and discusses the preparation of Cambodia's Commercial Office of the Ministry of Commerce, based in Beijing, People's Republic of China.

...

(Phnom Penh): On the morning of Tuesday, 16 January 2024 at the Ministry of Commerce, His Excellency SEANG Thay, Secretary of State of Commerce, and a high representative of Her Excellency CHAM Nimul, Minister of Commerce, received a courtesy call and discussed the preparation of Cambodia's Commercial Office of the Ministry of Commerce based in Beijing, People's Republic of China with a delegation from Shenzhen Guoke Hydrogen Energy Technology Co., Ltd. and Universal Capital Co., Ltd. led by Mr. Thong Rathan, President of Universal Capital Co., Ltd.,. The purpose of this meeting is to discuss the establishment of Cambodia’s Commercial Office of the Ministry of Commerce based in Beijing, People's Republic of China, which will contribute with the Royal Government of Cambodia in strengthening and expanding economic, trade, and investment cooperation between Cambodia and China to be more efficient, especially to expand the market for Cambodian products to the Chinese markets.

https://s2.moc.gov.kh/mocspace/mocspace_1705463055499.jpg
https://s2.moc.gov.kh/mocspace/mocspace_1705463062815.jpg
https://s2.moc.gov.kh/mocspace/mocspace_1705463062852.jpg
https://s2.moc.gov.kh/mocspace/mocspace_1705463062878.jpg
https://s2.moc.gov.kh/mocspace/mocspace_1705463068073.jpg