លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង នៅទីស្តីការគណរដ្ឋមន្រ្តី ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤ លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការ អមដោយមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង នៅទីស្តីការគណរដ្ឋមន្រ្តី ដើម្បីពិនិត្យនិង ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្រ្តី។   

គោលបំណង​នៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សានិងប្រមូលធាតុ​ចូលបន្ថែមពីក្រសួង-ស្ថាប័នលើខ្លឹមសារតាមជំពូកនិងមាត្រា នីមួយៗនៃសេចក្តីព្រាងច្បាប់ ដើម្បីធានានូវសង្គតភាពនិងអនុលោម​ភាពនៃសេចក្តីព្រាងច្បាប់នេះជាមួយនឹង ច្បាប់និងលិខិតបទដ្ឋាន​គតិយុត្តជាធរមាន។

Her Excellency SVAY Nakry, Under Secretary of State of Commerce, attends the Inter-Ministerial Meetings at the Office of the Council of Ministers to review and discuss on the Draft Law on Water Transportation

...

(Phnom Penh): On the morning of Wednesday, 17 January 2024, Her Excellency SVAY Nakry, Under Secretary of State, accompanying by technical official of the Ministry of Commerce, attended the Inter-Ministerial Meetings at the Office of the Council of Ministers to review and discuss on the Draft Law on Water Transportation, presided over by H.E Vongsey Vissoth, Permanent Deputy Prime Minister, Minister in Charge of the Office of the Council of Ministers.

The purpose of this meeting is to discuss and gather additional inputs from ministries/institutions on the legal text of each chapter and article in order to ensure consistency and compliance with the existing laws and regulations.

https://s2.moc.gov.kh/mocspace/mocspace_1705562667182.jpg
https://s2.moc.gov.kh/mocspace/mocspace_1705562667471.jpg
https://s2.moc.gov.kh/mocspace/mocspace_1705562667497.jpg