ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំបច្ចេកទេសស្តីពីការរៀបចំ “យុទ្ធសាស្ត្រ និងផែនទីបង្ហាញផ្លូវស្តីពីការនាំចេញអង្ករកម្ពុជា ២០២៤-២០៣០”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំបច្ចេកទេសស្តីពីការរៀបចំ “យុទ្ធសាស្ត្រ និងផែនទីបង្ហាញផ្លូវស្តីពីការនាំចេញអង្ករកម្ពុជា ២០២៤-២០៣០” ដោយមានការចូលរួមពី ឯកឧត្តម អ៊ុំ កុសល លោកជំទាវ គឹម ស្រីរ័ត្ន ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការ, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងតំណាងអគ្គនាយកដ្ឋាន នាយកដ្ឋាន មន្រ្តីបច្ចេកទេស និងមន្ទីរពាណិជ្ជកម្មពាក់ព័ន្ធ ក្រោមឱវាទក្រសួងពាណិជ្ជកម្ម។  

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង៖

1. រៀបចំប្រជុំផ្ទៃក្នុងក្រសួងក្នុងគោលបំណងជម្រាបជូនដល់ មន្ត្រីពាក់ព័ន្ធ ក្នុងក្រសួងពាណិជ្ជកម្ម អំពីការរៀបចំយុទ្ធសាស្ត្រនាំចេញអង្ករ និងពិពិធកម្មទីផ្សារនិងផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍខ្សែច្រវាក់តម្លៃឆ្នាំ២០២៤-២០៣០។

2. បង្ហាញអំពីគោលបំណង វិសាលភាព និងវិធីសាស្រ្តដែលនឹងស្នើឡើងដើម្បីប្រមូលយោបល់ និងធាតុចូលជំហានដំបូង។

3. ពិភាក្សាលើការរៀបចំបង្កើតទាំងយន្តការរួមក្នុងការសម្របសម្រួល ក៏ដូចជាបញ្ជាក់តួនាទី និងការទទួលខុសត្រូវរបស់អគ្គនាយកដ្ឋាន/នាយកដ្ឋានពាក់ព័ន្ធ ក្នុងអំឡុងពេលនៃការអនុវត្តយុទ្ធសាស្រ្តនេះនាពេលអនាគត។

(Phnom Penh): On the afternoon of Tuesday, 16 January 2024, at the Ministry of Commerce, His Excellency VAR Roth San, Secretary of State of Commerce, and High Representative of Her Excellency CHAM Nimul, Minister of Commerce, led a Kick-off meeting to development of the Cambodia Milled Rice Export and Market Diversification Strategy and Value Chian Development Roadmap, 2024-2030, attended by His Excellency OUM Kosal, Her Excellency KIM Sreyroth, His Excellency NAM Lynal, Under Secretary of State of Commerce, Delegate of the Royal Government of Cambodia in Charge as Director General of Administration and Finance, and representatives from relevant General Directorates/Departments within the Ministry.

The meeting is aimed at the following objectives:

1. To internally launch informing relevant officials within the Ministry about the draft formulation of the Milled Rice Export and Market Diversification Strategy and Value Chain Development Roadmap, 2024-2023.

2. To present the objectives, scope, and proposed methodology of the formulation and elicit their comments and suggestions for improvement.

3. To discuss formulation arrangement, including coordination mechanisms, as well as specify roles and responsibilities of relevant General Directorates/Departments during the future implementation of the strategy.

https://s2.moc.gov.kh/mocspace/mocspace_1705563030365.jpg
https://s2.moc.gov.kh/mocspace/mocspace_1705563054111.jpg
https://s2.moc.gov.kh/mocspace/mocspace_1705563054913.jpg
https://s2.moc.gov.kh/mocspace/mocspace_1705563055509.jpg
https://s2.moc.gov.kh/mocspace/mocspace_1705563054880.jpg
https://s2.moc.gov.kh/mocspace/mocspace_1705563055517.jpg
https://s2.moc.gov.kh/mocspace/mocspace_1705563055707.jpg
https://s2.moc.gov.kh/mocspace/mocspace_1705563055193.jpg
https://s2.moc.gov.kh/mocspace/mocspace_1705563055410.jpg
https://s2.moc.gov.kh/mocspace/mocspace_1705563055319.jpg
https://s2.moc.gov.kh/mocspace/mocspace_1705563055336.jpg
https://s2.moc.gov.kh/mocspace/mocspace_1705563055022.jpg
https://s2.moc.gov.kh/mocspace/mocspace_1705563055239.jpg
https://s2.moc.gov.kh/mocspace/mocspace_1705563069610.jpg