(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្ដីទីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ
កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈ សំខាន់ៗចំនួន ៨ ដើម្បីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន-អគារធិការដ្ឋាន និងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត បានរាយការណ៍អំពីវឌ្ឍនភាពការងារក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រួមមាន៖
១-របាយការណ៍ររបស់អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
២-របាយការណ៍របស់អគារធិការដ្ឋាន
៣-របាយការណ៍របស់អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស
៤-របាយការណ៍របស់អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ
៥-របាយការណ៍របស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម
៦-របាយការណ៍របស់អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម
៧-របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ
៨- បញ្ហាផ្សេងៗ