(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូនៃទីក្រុងប៉ីហាយ ប្រទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីវឌ្ឍនភាពនៃការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន នៅព្រះរាជាណាចក្រកម្ពុជា និងនៅតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោកជំទាវ Tan Xiuhong សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិននៃទីក្រុងប៉ីហាយ និងជាអភិបាលរងនៃរដ្ឋាភិបាលប្រជាជនទីក្រុងប៉ីហាយ។(Phnom Penh): On the afternoon of Wednesday, 17 January 2024, at the Ministry of Commerce, His Excellency KEM Sithan, Acting Minister of Commerce, high representative of Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Beihai delegations, led by Her Excellency Tan Xiuhong, Member of the Standing Committee of the Communist Party of China (CPC) Committee and Executive Vice Mayor of Beihai Municipal People's Government, to discuss the construction progress of the Cambodia-China Industrial Park in the Kingdom of Cambodia and in the Guangxi Zhuang Autonomous Region, People's Republic of China.