(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤ លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំចាប់ផ្តើមគម្រោង “លើកកម្ពស់សមភាពយេនឌ័រ និងការឆ្លើយតបនឹងថែទាំមិនមានកម្រៃ” (Accelerating Gender Equality Through Care-responsiveness - AGENT-Care) នៅការិយាល័យនៃអង្គការអុកស្វាមដែលមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រុមការងារយេនឌ័រក្រសួងពាក់ព័ន្ធ អង្គការដៃគូ ព្រមទាំងបុគ្គលិកនៃអង្គការអុកស្វាម ចំនួន២៤ រូប។ គម្រោងនេះចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយ និងកម្មវិធីគាំពារសង្គមសមភាពយេនឌ័រ និងសេដ្ឋកិច្ចដែលគិតគូរអំពីសុខុមាលភាព ជាមួយរាជររដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្ថាប័នពាក់ព័ន្ធនានានិងអង្គការសង្គមស៊ីវិល។
អង្គការអុកហ្វាមនៅកម្ពុជាបានរៀបចំកិច្ចប្រជុំជាមួយភាគីសំខាន់ៗ ក្នុងគោលបំណងចាប់ផ្តើមអនុវត្តគម្រោង និងស្វែងរកកិច្ចសហប្រតិបត្តិការដើម្បីកែលម្អការរចនា និងការអនុវត្តសកម្មភាព ដែលជាប្រយោជន៍ដល់ការអនុវត្តគម្រោងរយៈពេលមួយឆ្នាំនេះប្រកបដោយប្រសិទ្ធភាព និងជោគជ័យ។
---
(Phnom Penh): On the morning of Thursday, 19 January 2024, Her Excellency KONG Sedthika, Under Secretary of State of the Ministry of Commerce, joined a kick-off meeting on” Accelerating Gender Equality Through Care-responsiveness - AGENT-Care” at the office of Oxfam, attended by 24 participants including Excellencies, Lok Chumteavs, Ladies and Gentlemen, representatives of the Gender Working Group from relevant ministries, organizations, and Oxfam’s staff.
To ensure effective and successful implementation of this one-year project, Oxfam in Cambodia is organizing a kick-off meeting with key strategic stakeholders to launch the project and explore areas of collaboration to improve activities' design and implementation.