(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដោយមន្ត្រីបច្ចេកទេស បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីការសិក្សាស្រាវជ្រាវ និងរៀបចំកិច្ចព្រមព្រៀងគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងគ្រប់គ្រងរបបព្រំដែនគោកកម្ពុជា-វៀតណាម។
គោលបំណងនៃកិច្ចប្រជុំគឺ៖
១). ប្រកាសសេចក្តីសម្រេចស្តីពីគណៈកម្មការអន្តរក្រសួងដើម្បីសិក្សាស្រាវជ្រាវ និងរៀបចំកិច្ចព្រមព្រៀងទាំងពីរខាងលើ។
២). ធ្វើបច្ចុប្បន្នភាព និងតាមដានស្ថានភាពកិច្ចព្រមព្រៀងកម្ពុជា-វៀតណាមពីមុន និងបច្ចុប្បន្ន។
៣). ដើម្បីប្រមូលធាតុចូលពីក្រសួងផ្សេងៗ ដើម្បីបង្កើតកិច្ចព្រមព្រៀង។
(Phnom Penh): On the afternoon of Friday, 19 January 2024, at the Ministry of Interior, Her Excellency SVAY Nakry Undersecretary of State of Commerce, accompanied by a technical official, attended the meeting presided over by His Excellency SAR Sokha, Deputy Prime Minister of the Ministry of Interior, on the Agreement on Land Border Checkpoints and Crossings at Land Border Checkpoints Between Cambodia and Vietnam and the Agreement on the Management Regime of the Land Boundary Between Cambodia and Vietnam.
The purposes of the meeting are:
1). To announce the decision of the Inter-Ministerial Commission to study, research, and prepare the above two agreements.
2). To update and follow up on the previous and current Cambodia-Vietnam Agreement status.
3). To collect input from various ministries to formulate the agreements.