ឯកឧត្តម ម៉ៅ ថូរ៉ា និង ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមគណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រតិបត្តិនៃសមាគមលើកកម្ពស់ម្រេចកំពត ដើម្បីជួបប្រជុំពិភាក្សាជាមួយនឹងសមាជិកក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រតិបត្តិនៃសមាគមលើកកម្ពស់ម្រេចកំពត

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(កំពត)៖ នាថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤ នៅទីស្នាក់ការសមាគមលើកកម្ពស់ម្រេចកំពត ក្នុងខេត្តកំពត ឯកឧត្តម ម៉ៅ ថូរ៉ា និង ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមគណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រតិបត្តិនៃសមាគមលើកកម្ពស់ម្រេចកំពត ដើម្បីជួបប្រជុំពិភាក្សាជាមួយនឹងសមាជិកក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រតិបត្តិនៃសមាគមលើកកម្ពស់ម្រេចកំពត។

កិច្ចប្រជុំនេះ មានអ្នកចូលរួមសរុបចំនួន ៣៧រូប និងធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងសម្រេចលើការកែតម្រូវសៀវភៅលក្ខន្តិកៈសមាគម ព្រមទាំងសេចក្តីណែនាំ ស្តីពីនីតិវិធីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រតិបត្តិរបស់សមាគមនេះ ឱ្យកាន់តែល្អប្រសើរ។

ក្នុងឱកាសនោះ អង្គប្រជុំបានពិនិត្យ និងសម្រេចលើសៀវភៅលក្ខន្តិកៈសមាគម និងបានកំណត់អំពីនីតិវិធីនៃការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រតិបត្តិនៃសមាគមលើកកម្ពស់ម្រេចកំពត ដែលនឹងរៀបចំនៅទីស្នាក់ការរបស់សមាគមលើកកម្ពស់ម្រេចកំពត៕  

https://s2.moc.gov.kh/mocspace/mocspace_1705907642397.jpg
https://s2.moc.gov.kh/mocspace/mocspace_1705907642664.jpg
https://s2.moc.gov.kh/mocspace/mocspace_1705907642798.jpg
https://s2.moc.gov.kh/mocspace/mocspace_1705907642688.jpg
https://s2.moc.gov.kh/mocspace/mocspace_1705907642811.jpg
https://s2.moc.gov.kh/mocspace/mocspace_1705907642660.jpg
https://s2.moc.gov.kh/mocspace/mocspace_1705907642836.jpg
https://s2.moc.gov.kh/mocspace/mocspace_1705907642740.jpg