ឯកឧត្តម ទិត រិទ្ធីពល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី១ សម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៥ នៅរដ្ឋធានីវៀងច័ន្ទន៍ ប្រទេសឡាវ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(រដ្ឋធានីវៀងច័ន្ទន៍,ឡាវ)៖ នាថ្ងៃទី១៨-២១ ខែមករា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទន៍ ប្រទេសឡាវ ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី១ សម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៥ (SEOM1/55)។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយប្រទេសឡាវ ក្រោមភាពជាប្រធានអាស៊ានឆ្នាំ២០២៤ ក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ ក៏ដូចជាពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួននៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន រួមមាន៖ សមិទ្ធផលអាទីភាពសេដ្ឋកិច្ចក្រោមភាពជាប្រធានអាស៊ានរបស់ឡាវ ការងារអាទីភាពប្រចាំឆ្នាំ២០២៤ និងបច្ចុប្បន្នភាពនៃការចុះហត្ថលេខានិងផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចអាស៊ានពាក់ព័ន្ធ របាយការណ៍របស់គណៈកម្មាធិការពាក់ព័ន្ធ ការត្រៀមសម្រាប់កិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៣០ និងវឌ្ឍនភាពនៃទំនាក់ទំនងដៃគូសុន្ទនាអាស៊ាន ជាដើម។ ជាមួយគ្នានេះដែរ ស្របពេលនឹងកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ាន ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានចូលរួមកិច្ចប្រជុំនៃគណៈកម្មាធិការរួម លើកទី១៦ និងកិច្ចប្រជុំក្រុមការងារអាស៊ាន ស្ដីពីច្រវាក់តម្លៃសាកល លើកទី២ ផងដែរ។

(Vientiane, Lao PDR): From 18-21 January 2024 at Vientiane City, Lao PDR, His Excellency TITH Rithipol, Under Secretary of State of Commerce, led Cambodia’s delegation to attend the 1st ASEAN Senior Economic Officials’ Meeting for the 55th ASEAN Economic Ministers’ Meeting (SEOM1/55).

This meeting was hosted by Lao PDR under Lao PDR’s ASEAN Chairmanship 2024 in order to follow up on progress and discuss some important ASEAN economic integration agenda items such as priority economic deliverables (PEDs) for Lao PDR’s ASEAN Chairmanship, annual priorities 2024, housekeeping status of related ASEAN economic agreements, consideration of sectoral bodies’ reports, preparation for the 30th ASEAN Economic Ministers’ Retreat, etc. At the same time, His Excellency also attended the 16th Meeting of the Committee of the Whole (CoW) and the 2nd Meeting of the ASEAN Focus Group on Global Value Chain (FG-GVC).

https://s2.moc.gov.kh/mocspace/mocspace_1705908018266.jpg
https://s2.moc.gov.kh/mocspace/mocspace_1705908017440.jpg
https://s2.moc.gov.kh/mocspace/mocspace_1705908018858.jpg
https://s2.moc.gov.kh/mocspace/mocspace_1705908018253.jpg
https://s2.moc.gov.kh/mocspace/mocspace_1705908018594.jpg
https://s2.moc.gov.kh/mocspace/mocspace_1705908018889.jpg
https://s2.moc.gov.kh/mocspace/mocspace_1705908018758.jpg
https://s2.moc.gov.kh/mocspace/mocspace_1705908018941.jpg
https://s2.moc.gov.kh/mocspace/mocspace_1705908018186.jpg
https://s2.moc.gov.kh/mocspace/mocspace_1705908019338.jpg
https://s2.moc.gov.kh/mocspace/mocspace_1705908018103.jpg
https://s2.moc.gov.kh/mocspace/mocspace_1705908018995.jpg
https://s2.moc.gov.kh/mocspace/mocspace_1705908019049.jpg
https://s2.moc.gov.kh/mocspace/mocspace_1705908018959.jpg