(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីដំណើរការប្រព័ន្ធទទួលទូរស័ព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនេះធ្វើឡើងដើម្បី ពិភាក្សា ផ្ដល់ធាតុចូល និងសំណូមពរនានា ទៅលើលំហូរនៃការហៅទូរស័ព្ទ និងរបៀបនៃការទទួលទូរស័ព្ទពីសាធារណជន របស់នាយកដ្ឋានទទួលបន្ទុកក្នុងការប្រើប្រាស់ប្រព័ន្ធទទួលទូរស័ព្ទសាធារណៈនេះ មុនដាក់ឱ្យដំណើរការនាពេលឆាប់ៗនេះ។
(Phnom Penh): On the afternoon of January 22, 2024, His Excellency Reach Ra, Secretary of State, High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired a meeting on the Ministry of Commerce’s (MoC) Call Center, with Excellencies, head of departments, and other relevant officials in attendance. The meeting was held to exchange ideas and gather suggestions for improvement on the call flow of inbound calls from the public to the departments of the MoC before launching the call center.