លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួម ក្នុងកម្មវិធីសន្និសីទសារព័ត៌មានលើកទី២ នៃព្រឹត្តិការណ៍ “ពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្តរជាតិ លើកទី១៥ ឆ្នាំ២០២៤”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤ នៅអគារម៉ូហ្កេន ថាវវើ ទីក្រុងកោះពេជ្រ លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួម ក្នុងកម្មវិធីសន្និសីទសារព័ត៌មានលើកទី២ នៃព្រឹត្តិការណ៍ “ពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្តរជាតិ លើកទី១៥ ឆ្នាំ២០២៤” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដែលបានរៀបចំឡើងដោយ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ។

ថ្លែងក្នុងឱកាសនេះ លោកជំទាវអនុរដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរដោយស្មោះចំពោះការខិតខំប្រឹងប្រែងរបស់សមាគមក្នុងការសហការយ៉ាងស្វិតស្វាញ ជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ កន្លងមក ដើម្បីពង្រឹងវិស័យនេះឱ្យមានភាពរីកចម្រើន និងប្រសើឡើងជាលំដាប់។

លោកជំទាវអនុរដ្ឋលេខាធិការ បន្តថា ក្រសួងពាណិជ្ជកម្ម បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការគាំទ្រដល់ការធ្វើធុរកិច្ចលើវិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជា ឱ្យមានការបោះជំហានទៅមុខ ព្រមទាំងមានការរីកចម្រើនកាន់តែច្រើនឡើង ដើម្បីបង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់មកលើគុណភាពផលិតផលកម្ពុជា ជាពិសេសបង្កើនឱកាសជូន ពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃ បន្ថែមទៀត ដើម្បីរួមចំណែកក្នុងការជម្រុញកំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់កម្ពុជា។

លោកជំទាវអនុរដ្ឋលេខាធិការ បន្ថែមថា យោងតាមទិន្នន័យនៃការនាំចេញ គ្រឿងអលង្ការ និងត្បូងមានតម្លៃរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ បង្ហាញថាមានការកើនឡើងជាលំដាប់ ជាពិសេស ក្នុងរយៈពេលបីឆ្នាំកន្លងទៅនេះ ។

នៅកិច្ចបញ្ចប់ លោកជំទាវអនុរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សមាគម ឱ្យចាប់ដៃគូជាមួយបណ្តាក្រុមហ៊ុនបរទេស ដើម្បីធ្វើពិពិធកម្មទីផ្សារ និងប្រើប្រាស់ឱ្យអស់លទ្ធភាពពីសក្កានុពលនៃកិច្ចព្រមព្រៀងនានា ដែលកម្ពុជាមាន ដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កម្ពុជា-កូរ៉េ ASEAN+1 និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ អាសិប (RCEP) ដើម្បីជំរុញការនាំចេញ ផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃ បន្ថែមទៀត ព្រមទាំងរួមចំនែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងការចូលរួមរបស់កម្ពុជានៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងសកលលោក៕

(Phnom Penh): In the afternoon of Monday, 22 January 2024, at Morgan Tower Koh Pich City, Her Excellency TAN Tepikanika, Under Secretary of State of Commerce, and High Representative of Her Excellency CHAM Nimul, Minister of Commerce, attended the Second Press Conference of “The 15th Cambodia International Gems & Jewellery Fair 2024” under the presidency of Her Excellency Dr. ING Kantha Phavi, Minister of Women Affair which was organised by the Cambodian Gems and Jewellery Traders Association.

On this occasion, Her Excellency Undersecretary of State expressed her sincere appreciation for the efforts of the Association in diligently cooperating with the Ministry of Commerce and relevant ministries and institutions to improve and grow this sector continuously.

Her Excellency Undersecretary of State said that the Ministry of Commerce has considered and paid great attention to supporting the business sector of Gems & Jewellery in Cambodia to establish additional progress and growth in order to increase consumers’ trust in the quality of Cambodian products, and create more opportunities for the gems and jewellery business owners to ultimately contribute to growing Cambodia’s economy and competitiveness.

Her excellency undersecretary of State added that, based on exportation data, the number of gems and jewellery export has risen significantly in the past three years.

In conclusion, Her Excellency Undersecretary of State encouraged the association to partner with other foreign companies for market diversification, making the most of all the applicable bilateral ASEAN+1 Free Trade Agreements and the Regional Comprehensive Economic Partnership (RCEP) agreement in order to increase gem and jewellery export and join the government’s efforts in improving Cambodia’s participation in the global supply chain.

https://s2.moc.gov.kh/mocspace/mocspace_1706025664160.jpg
https://s2.moc.gov.kh/mocspace/mocspace_1706025673907.jpg
https://s2.moc.gov.kh/mocspace/mocspace_1706025687409.jpg
https://s2.moc.gov.kh/mocspace/mocspace_1706025697833.jpg
https://s2.moc.gov.kh/mocspace/mocspace_1706025710511.jpg
https://s2.moc.gov.kh/mocspace/mocspace_1706025710973.jpg